​រូបមន្ត​ធ្វើឲ្យ​អ្នក​បាត់​ឈឺ​មួយ​ចំហៀង​ក្បាល​

​រូបមន្ត​ធ្វើឲ្យ​អ្នក​បាត់​ឈឺ​មួយ​ចំហៀង​ក្បាល​

​តើ​អ្នក​ធ្លាប់​មាន​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល​ឬទេ​? នៅពេល​ដែល​វា​កើត​ឡើង​ម្តងៗ តើ​អ្នក​ប្រើ​តែ​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់​មក​បំបាត់​វា​ឬ​? ប៉ុន្តែ​អ្នក​មិន​ត្រូវ​តែងតែ​ប្រើ​ថ្នាំ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​នៅ​ថ្ងៃ​ក្រោយ​បាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ក្នុង​ការជួយ​ធ្វើឲ្យ​អ្នកមានអា​ការៈធូរស្រា​ល​។ តើ​មាន​របៀប​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ ខ្ញី​មួយ​ចំណិត​តូច ស្ករ​ខ្មៅ​ចំនួន​៣០​ក្រាម និង​ទឹក​ចំនួន​៦០០​មី​លី​លីត្រ​។​

របៀប​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​លាង​ខ្ញី​ឲ្យ​ស្អាត បន្ទាប់​មក​ចិត​វា​ជា​បន្ទះៗ ទើប​ដាក់​វា​ចូលទៅក្នុង​ទឹក​ចំនួន​៦០០​មី​លី​លីត្រ ដើម្បី​យក​វា​ទៅ​ដាំ ក្រោយពេល​ដែល​ពុះ​រួច អ្នក​អាច​ស្រង់​ខ្ញី​ចេញ ទើប​ចាក់​ស្ករ​ខ្មៅ​ចូលទៅ​ក្នុង​នោះ​កូរ​ឲ្យ​សព្វ​ជាការ​ស្រេច ដោយ​អ្នក​អាច​ញ៉ាំ​នៅពេល​ដែល​វា​ក្តៅៗ​បាន នោះ​អ្នកនឹង​អាច​ទទួលបាន​លទ្ធផល​ដែល​អ្នក​ពេញចិត្ត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។