វប្បធម៌​នៃ​ការ​ទទួលទាន “​តែ​” របស់​ជនជាតិ​ចិន​

វប្បធម៌​នៃ​ការ​ទទួលទាន “​តែ​” របស់​ជនជាតិ​ចិន​

​តែ ដើរ​តួនាទី​សំខាន់​ណាស់ ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ចិន​។ តែ ក៏​មាន​ចំណែក​សំខាន់ ដើម្បី​ជួយ​ឲ្យ​សង្គម​ចិន​បាន​អភិវឌ្ឍន៍ និង​រីកលូតលាស់​មកទល់​សព្វថ្ងៃនេះ​។ ការទទួល​ទឹកតែ នៅតែ​ជា​វប្បធម៌​ដ៏​ល្អ និង​មិន​អាច​អត់​បាន សម្រាប់​ប្រជាពលរដ្ឋ​ចិន មិន​ថា​អ្នកមាន ឬ​អ្នកក្រ​នោះទេ​។​

​តែ ត្រូវបាន​គេ​ជឿជាក់ថា អាច​នាំ​សំណាង ធ្វើឲ្យ​អារម្មណ៍​ស្ងប់ និង​ឆ្លាត​វៃ​។​

​ប្រភេទ​តែ​ចិន​
​តែ​ចិន មាន​ច្រើន​ប្រភេទ ដូចជា តែ​បៃតង តែ​ក្រហម តែ​អ៊ូ​ឡុង តែ​ស និង​តែ​លឿង​ជា​ដើម​។​

​វប្បធម៌​នៃ​ការ​ទទួលទាន​ទឹកតែ​របស់​ចិន​

​ហេតុ​អ្វី​គេ​ផឹក​តែ​?
​តែ​ត្រូវបាន​គេ​ញ៉ាំ ដើម្បី​បំបាត់​ការ​ស្រេកទឹក​។​

​រសជាតិ​របស់​តែ​
​គុណភាព​របស់​តែ ត្រូវបាន​គេ​ចាត់ថ្នាក់ តាមរយៈ​ពណ៌ ក្លិន និង​រសជាតិ​។ ក្រៅពីនេះ អ្នក​ត្រូវ​ចេះ​ឆុង ទើប​មាន​រសជាតិ​ឆ្ងាញ់ ពីព្រោះ វា​ត្រូវការ​កំណត់​បរិមាណ​ទឹក និង​ស្លឹក​តែ​។ យ៉ាងណាមិញ អ្នក​គួរតែ​ជា​មនុស្ស​ចូល​ចិត្ត​តែ ឬ​ចេះ​ផឹក​តែ ទើប​អាច​វិនិច្ឆ័យ​បាន​ថា​តើ តែ​នោះ​ល្អ ឬក៏​អត់​។​

​សិល្បៈ​នៃ​ការ​ញ៉ាំ​តែ​
​ពេល​ញ៉ាំ​តែ អ្នក​គួរតែ​ផ្តោតអារម្មណ៍ ទៅលើ​បរិ​យាស បរិស្ថាន តន្ត្រី របៀប​ឆុង និង​មនុស្ស​ជុំវិញខ្លួន​។​

​សារៈប្រយោជន៍ នៃ​ការ​ទទួលទាន​តែ​
​ការ​ញ៉ាំ​តែ ធ្វើឲ្យ​អ្នក​ស្រស់ស្រាយ មាន​អារម្មណ៍ល្អ បញ្ចេញ​ជាតិពុល និង​ជួយ​សម្រក​ទម្ងន់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។