គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៣ ខែមីនា កើតឡើង​១៣​លើក​សម្លាប់​មនុស្ស​២​នាក់​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៣​លើក ក្នុងនោះ​យប់ ៧​លើក បណ្តាលអោយ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ១៥​នាក់ ( ស្រី ២​នាក់ )