លោក Trump ស្តីបន្ទោស​លោក Sanders ជុំវិញ​ការ​បង្អាក់​យុទ្ធនាការ​ឃោសនា​នៅ​ក្រុង Chicago

លោក Donald Trump បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្សសាធារណរដ្ឋ ​កំពុង​ស្តី​បន្ទោស​លោក Bernie Sandersខាងគណបក្សប្រជាធិបតេយ្យ​ និងពួក​អ្នក​គាំទ្រ​របស់​លោក​ចំពោះ​អ្វី​ដែល​លោក​និយាយ​ថា ​ការ​រៀប​ចំ​ផែនការ​ឆាឆៅ​ដែល​បាន​បង្ខំ​ឲ្យ​លោក​លុបចោល​ការ​ជួប​ប្រជុំ​ខាងនយោបាយ​នៅ​ក្នុង​ទីក្រុង Chicago ​កាល​ពី​យប់​ថ្ងៃ​សុក្រ។

លោក Trump ស្តីបន្ទោស​លោក Sanders ជុំវិញ​ការ​បង្អាក់​យុទ្ធនាការ​ឃោសនា​នៅ​ក្រុង Chicago

បេក្ខជន​ប្រធានាធិបតីគណបក្ស​សាធារណរដ្ឋ​លោក Donald Trump (ខាងលើ) បាន​ស្តី​បន្ទោស​លោក Bernie Sanders បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យជុំវិញ​ការ​បង្អាក់​យុទ្ធនាការ​ឃោសនា​នៅ​ក្រុង Chicago។

ការ​ប៉ះទង្គិច​គ្នា​បាន​កើត​មាន​ឡើង​ក្នុង​ចំណោម​ពួក​អ្នកគាំទ្រ​លោក Trumpនិង​ពួក​អ្នក​ប្រឆាំងជា​ច្រើន​មុន​ពេល​ប៉ូលិស​បាន​ចូល​ធ្វើ​អន្តរាគមន៍​ ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​០៥​នាក់។​ បាតុករ​ជា​ច្រើន​បាន​ស្រែក​ថា «លោក Bernie!លោក Bernie!‍»ហើយ​បាន​គ្រវី​រូបលោក Bernie។

ការ​ធ្វើ​យុទ្ធនាការនៅ​ក្នុង​ទីក្រុង​ Cleveland ​រដ្ឋ Ohioកាល​ពី​ថ្ងៃ​សៅរ៍ ​លោក Trump បាន​រិះគន់​សមាជិក​ព្រឹទ្ធ​សភា​សង្គម​និយម​មក​ពី​រដ្ឋ Vermont ​ថា​ជា «មិត្ត​កុម្មុយនិស្ត​របស់​យើង‍»។

លោក Trump​បាន​ចោទ​សួរ​ថា «​តើ​មនុស្ស​ទាំងអស់​នោះ​មក​ពី​ណា?ពួកគេ​ជា​អ្នកគាំ ទ្រ​លោកBernie ។​លោក Bernie! ​លោក​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​របស់​លោក​មាន​របៀប​រៀប​រយ‍»។

​លោកSandersបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​បដិ​សេធ​ថា យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​របស់​លោក ​បាន​រៀប​ចំ​បាតុកម្ម​នោះ​ហើយ​បាន​ស្តី​បន្ទោស​វោហាសាស្រ្ត​ដ៏​ខ្លាំង​ៗ​របស់​លោក Trump។

​លោក Sandersបាន​និយាយ​ថា ​«​អ្វី​ដែល​បានធ្វើ​ឲ្យ​កើត​មាន​ឡើង​នូវ​អំពើ​ហិង្សា​នៅ​ឯ​ការ​ប្រជុំ​មហាជន​របស់​លោក Trump គឺ​មក​ពី​បេក្ខជន​នោះ ​បាន​លើកស្ទួយ​ការ​ស្អប់​ខ្ពើម​ និង​ការ​បែង​ចែក​ប្រឆាំង​ជន​ជាតិ​ឡាទីនណូ ​ឥស្លាម ​ស្រ្តី​ និង​មនុស្ស​ពិការ‍»។

ប្រភពៈ VOA