បេក្ខជន​ជា​សមណ​សិស្ស និង​សិស្ស ជាង ៣០០ អង្គ/នាក់ ប្រឡង​ចូល​រៀន​ពុទ្ធិក​​អនុវិទ្យាល័យនានា

នៅ​ថ្ងៃអាទិត្យ​ទី១៣ ខែ មីនា ឆ្នាំ២០១៦ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ទន្លេ របស់​ខេត្ត​កំពង់ចាម ហើយក៏​ជា​ថ្ងៃ​ ដែល​ក្រសួង​ធម្មការ និង កិច្ចការ​​សាសនា បាន​រៀបចំ​កម្មវិធី​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​នានា​របស់​សមណ​សិស្ស​របស់​ពុទ្ធិកសិក្សា​ទូទាំង​ប្រទេស ដែល​មាន​បី​ខេត្ត​ចូលរួម​ប្រឡង​រយៈពេល​មួយថ្ងៃ លើ​មុខវិជ្ជា​ចំនួន៤ ដូចជា ៖

 

បេក្ខជន​ជា​សមណ​សិស្ស និង​សិស្ស ជាង ៣០០ អង្គ/នាក់ ប្រឡង​ចូល​រៀន​ពុទ្ធិក​​អនុវិទ្យាល័យនានា

 

១. មុខវិជ្ជា ភាសា​បាលី ចាប់ផ្ដើម​ម៉ោង ៧:០០ ដល់​ម៉ោង ៩:០០
២. មុខវិជ្ជា សរសេរ​តាម​អាន ចាប់ផ្ដើម​ម៉ោង ៩:១០ ដល់​ម៉ោង ១០:៤០
៣. មុខវិជ្ជា ព្រះ​វិន័យ ចាប់ផ្ដើម​ម៉ោង ១៣:០០ ដល់​ម៉ោង ១៤:៣០
៤. មុខវិជ្ជា គណិតវិទ្យា ចាប់ផ្ដើម​ម៉ោង ១៤:៤០ ដល់​ម៉ោង ១៦:៤០

 

បេក្ខជន​ជា​សមណ​សិស្ស និង​សិស្ស ជាង ៣០០ អង្គ/នាក់ ប្រឡង​ចូល​រៀន​ពុទ្ធិក​​អនុវិទ្យាល័យនានា

 

នៅ​ក្នុង​អង្គប្រជុំ​គណៈមេប្រយោគ នា​ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ២០១៦ វេលា​ម៉ោង ២រសៀល នៅ​មណ្ឌល​សាលា​គរុកោសល្យ និង ​វិក្រិតការ​ខេត្ត​កំពង់ចាម លោកគ្រូ ប៉ាន ស៊ាម បាន​ថ្លែង​ថា “បេក្ខជន​ជា​សមណ​សិស្ស និង​សិស្ស ប្រឡង​មាន​ចំនួន ៣៩៤ អង្គ/នាក់ និង​មាន ១៨ បន្ទប់ ហើយ​បេក្ខជន​មកពី​បី​ខេត្ត​ផ្សេងៗ​គ្នា គឺ ខេត្ត​កំពង់ចាម ២០៥ អង្គ/នាក់ ខេត្ត​ត្បូងឃ្មុំ  ១៥០ អង្គ/នាក់ និង​ខេត្ត​ក្រចេះ មាន​ចំនួន ៣៩ អង្គ/នាក់”។
លោកនាយក ដដែល​ បាន​ឲ្យដឹង​ថា ការ​ប្រឡង​ជា​រៀងរាល់ ឆ្នាំ​របស់​ពុទ្ធិក​សិក្សា​ក្នុង​មួយឆ្នាំៗ មាន​យ៉ាងតិច ៦ដង ដូចជា៖

 

លើក​ទី១៖ ប្រឡង​ធម្ម​វិន័យ ចែក​ជា​បី​ក​ម្រឹត ថ្នាក់​ត្រី ថ្នាក់​ទោ និង​ថ្នាក់​ឯក
លើក​ទី២៖ ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា​បន្ទាប់​ពី​រៀន​បាន​បី​ឆ្នាំ
លើក​ទី៣៖ ប្រឡង​ចូលរៀន​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឬ ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ
លើក​ទី៤៖ ប្រឡង​ឌី​ប្លូ​ម​នៃ​ពុទ្ធិកសិក្សា
លើក​ទី៥៖ ប្រឡង​ចូលរៀន​ពុទ្ធិកវិទ្យាល័យ
លើក​ទី៦៖ ប្រឡង​ចូលរៀន​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​នានា៕

 

បេក្ខជន​ជា​សមណ​សិស្ស និង​សិស្ស ជាង ៣០០ អង្គ/នាក់ ប្រឡង​ចូល​រៀន​ពុទ្ធិក​​អនុវិទ្យាល័យនានា

 

 

អត្ថបទ៖ ឌឿន អ៊ី