Chilam Cheung ដឹក​ដៃ​ប្រពន្ធ​រៀប​ការម្ដង​ទៀត​​​បែប​​ប្រពៃណី​​ឡាវ

គូ​ស្នេហ៍​តារា​ហុងកុង Chilam Cheungនិង Anita Yuen បាន​ក្លាយ​ជា​កូន​កំលោះ​កូន​ក្រមុំ​ម្ដង​ទៀត តាម​រយៈ​​កម្មវិធី​១​របស់​ទូរទស្សន៍ ​Zhejiang របស់​ចិន​ដែល​មាន​ឈ្មោះ​ថា “Having you in my life”។

 

Chilam Cheung ដឹក​ដៃ​ប្រពន្ធ​រៀប​ការម្ដង​ទៀត​​​បែប​​ប្រពៃណី​​ឡាវ

 

ក្នុង​ដំណើរ​ការ​ថត​របស់​កម្មវិធី ChilamនិងAnita បាន​​តែង​ជា​កូន​កំលោះ​កូន​ក្រមុំ​រៀប​ការ​និង​​គ្រង​សំលៀកបំពាក់​​​បែប​​ប្រពៃណី​ប្រទេស​ឡាវ ដោយ​មាន​អម​​គ្រឿងអលង្ការ​​មាស​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០០១ ពេល​ដែល​អ្នក​ទាំង​ពីរ​ចូល​រោងការ​ជាមួយ​គ្នា គឺ​មិន​បាន​រៀបចំ​ពិធី​ធំ​ដុំ​​​និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​បែប​នេះ​ទេ​។

 

ហេតុ​ដូចនេះ​ តារា​ទាំង​ពីរ​បាន​មក​រៀបការ​នៅ​​ប្រទេស​ឡាវ​​គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ទោះ​វា​ជា​ការ​ថត​ឲ្យ​ទូរទស្សន៍​ក៏​ដោយ។ កំឡុង​ពេល​ថត​ឈុត​រៀបការ Anitaបាន​ផ្ដល់​ស្នាមញញឹម​​យ៉ាង​ផ្អែមល្ហែម​និង​ពោល​ថា​៖” ខ្ញុំ​មិន​ដែល​គិត​ថា ពេល​ណា​ដែល​មនុស្ស​ពីរ​នាក់​រៀបការ​នោះ​ទេ មង្គលការ​នេះ​គួរ​តែ​ពិសេស​ជាង​នេះ ឬអាច​មាន​ចិញ្ចៀន​ពេជ្រ​​ជា​ដើម។ យ៉ាងណាក្ដី ប្រសិន​បើ​អាច​ ខ្ញុំ​គិត​ថា​ល្អ​ ហេហេហេ”៕

 

Chilam Cheung ដឹក​ដៃ​ប្រពន្ធ​រៀប​ការម្ដង​ទៀត​​​បែប​​ប្រពៃណី​​ឡាវ

 

Chilam Cheung ដឹក​ដៃ​ប្រពន្ធ​រៀប​ការម្ដង​ទៀត​​​បែប​​ប្រពៃណី​​ឡាវ

 

Chilam Cheung ដឹក​ដៃ​ប្រពន្ធ​រៀប​ការម្ដង​ទៀត​​​បែប​​ប្រពៃណី​​ឡាវ

 

ចុចអាន៖លីតឺហួរ ចំណាយជាង​៥០​​លាន​​ដុល្លារ​ទិញ​ផ្ទះ​ឲ្យ​កូន​ស្រី​និង​យន្តហោះ​ជូន​គ្រួសារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  asianpopnews