ធ្លាយ​ព័ត៌មាន​មិត្ត​ស្រី​ថ្មី​របស់ Bosco Wong គឺ​ជា​ម្ដាយ​កូន​ពីរ

បើ​តាម​អ្វី​ដែល​ប្រព័ន្ធ​ព័ត៌មាន​​ចុះ​ផ្សាយ​ Jun មិត្ត​ស្រី​ជនជាតិ​ជប៉ុន​របស់​តារា​សម្ដែង​ហុងកុង​ Bosco Wong គឺ​ជា​ម្ដាយ​របស់​ក្មេង​ស្រី​២​នាក់។

 

ធ្លាយ​ព័ត៌មាន​មិត្ត​ស្រី​ថ្មី​របស់ Bosco Wong គឺ​ជា​ម្ដាយ​កូន​ពីរ

 

មុន​នេះ​បន្តិច​ បណ្ដាញ​ព័ត៌មាន Sina បាន​ទម្លាយ​ពី​ជីវិត​ឯកជន​របស់ Jun មិត្ត​ស្រី​​ថ្មី​របស់​តារា​សម្ដែង​ប៉ុស្តិ៍​ TVB Bosco Wong។ បើ​តាម​នោះ Jun គឺ​ជា​តារា​ម៉ូដែល​ល្បី​ឈ្មោះ​គួរ​សម​នៅ​ជប៉ុន និង​ឧស្សាហ៍​មាន​កម្មវិធី​នៅ​ចិន។ Jun និង Bosco Wong បាន​ជួប​គ្នា​នៅ​ពេល​អ្នក​ទាំង​២​សហការ​​នៅ​ក្នុង​ភាពយន្ត​មួយ​កាល​ពី​ឆ្នាំ ២០១៥។ Sina បាន​បន្ត​ថា​បើ​ទោះ​បី​ជា​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​ស្ងាត់ស្ងៀម​ក្នុង​រឿង​ឯកជន​ក៏​ពិត​មែន​តែ​ការ​ពិត​នាង​គឺ​ជា​ម្ដាយ​របស់​កូន​ស្រី​២​នាក់។

 

ប្រភព​ដដែល​ក៏​បាន​ប្រាប់​ដែរ​ថា ការ​ពិត Bosco Wong ក៏​ដឹង​រឿង​នេះ​ដែរ​តែ​លោក​មិន​ខ្វល់​ពី​អតីត​កាល​​របស់​មិត្ត​ស្រី។ ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍​ល្ងាច​ថ្ងៃ ១២ ខែ​មីនា តារា​សម្ដែង​ប្រុស​អាយុ ៣៥​ឆ្នាំ​បាន​បដិសេធ​នឹង​ព័ត៌មាន​មួយ​នេះ។ “កាល​ពី​ម្សិលមិញ អ្នក​កាសែត​ក៏​បាន​សួរ​ខ្ញុំ​សំនួរ​ដដែល​នេះ​ដែរ ខ្ញុំ​បាន​ឆ្លើយ​ម្ដង​រួច​ហើយ​ថា​នេះ​គឺ​ជា​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​ការ” Bosco មួម៉ៅ។

 

ធ្លាយ​ព័ត៌មាន​មិត្ត​ស្រី​ថ្មី​របស់ Bosco Wong គឺ​ជា​ម្ដាយ​កូន​ពីរ

 

មិន​បញ្ឈប់​ត្រឹម​នោះ តួ​រឿង “Golden Brother” ថែម​ទាំង​ទម្លាក់​កំហុស​ឲ្យ​បណ្ដាញ​ព័ត៌មាន​ដែល​ជ្រៀតជ្រែក​ចូល​ជីវិត​ឯកជន​របស់​លោក​ជ្រៅ​ពេក។ “ការ​ពិត​ខ្ញុំ​មាន​ការ​ណាត់​ជួប​ជាមួយ​គាត់​ (Jun) ទៅ​ផឹក​តែ​និង​មើល​កុន។ តែ​ក្រុម​អ្នក​កាសែត​តាម​ស្អិត​ពេក​ធ្វើ​ឲ្យ​គាត់​មិន​ស្រួល​ខ្លួន ហើយ​គម្រោង​ដើរ​លេង​របស់​ពួក​យើង​ក៏​ទទួល​បរាជ័យ”។​

 

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​បាន​​អស់​សង្ឃឹម​នឹង​ការ​ជ្រើស​រើស​សង្សារ​របស់​តារា​ប្រុស​នេះ។ ​ពួក​គេនិយាយ​ថា Myolie Wu និង Bosco Wong គឺ​ចូល​ចិត្ត​​ស្រលាញ់​តែ​​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ក្រាស់​ក្រែល​ក្នុង​រឿង​ស្នេហា៕

 

ធ្លាយ​ព័ត៌មាន​មិត្ត​ស្រី​ថ្មី​របស់ Bosco Wong គឺ​ជា​ម្ដាយ​កូន​ពីរ

ចុចអាន៖ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing