ស្វែង សុជាតា កសាង​ជីវិត​ថ្មី​ក្រោយ​ឆ្លងកាត់​ព្យុះ​ភ្លៀង​ជាង​២​ឆ្នាំ​

ក្រោយ​ពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​២​ឆ្នាំ តារា​សម្ដែង​ពេញ​ដោយ​ទេពកោសល្យ អ្នកនាង ស្វែង សុជាតា បាន​វិល​ត្រលប់​ជាថ្មី ស្របពេល​ដែល​នាង​កំពុង​កសាង​ជីវិត​​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ឆ្លងកាត់​ព្យុះ​ភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរ​ចត់​។​

 

​តារា​ជំនាញ​សម្ដែង​តួ​ឆ្នាស​ឆ្នើម​រូប​នេះ បាន​រៀបរាប់​ពី​ជីវិត​ដ៏​លំបាក​វេទនា​របស់​នាង​ក្នុង​កម្មវិធី “​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ – THE DATE” របស់​ស្ថានីយ​ទូរទស្សន៍ PNN​។ អ្នក​នាង​បាន​រៀបរាប់​ថា បន្ទាប់​ពី​បែក​បាក់​ពី​អតីត​ស្វាមី (​លោក អេង ប៊ូឡុង​ដេត​) និង​កូនៗ​ជា​ទី​ស្រលាញ់​ក្នុង​ឆ្នាំ​២០១០ ជីវិត​អ្នកនាង​ធ្លាក់​ចុះ​យ៉ាង​គំហុក​។​

 

“​ពេល​ដែល​បែក​បាក់​ពី​ស្វាមី​របស់​ខ្ញុំ ខ្ញុំ​ហាក់​បី​ដូចជា​បាត់បង់​ដៃ​ម្ខាង​អ៊ីចឹង ហើយ​អ្វី​ដែល​បាត់បង់​ធំ​បំផុត​គឺ​កូនៗ​ដែល​ជា​បេះដូង​របស់​ខ្ញុំ​! អារម្មណ៍​ខ្ញុំ​លែង​ជា​មនុស្ស​ម្នាក់​ប្រក្រតី ខុស​ពី​មុន​ទាំងអស់​!” អ្នកនាង បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​។​

 

ស្វែង សុជាតា កសាង​ជីវិត​ថ្មី​ក្រោយ​ឆ្លងកាត់​ព្យុះ​ភ្លៀង​ជាង​២​ឆ្នាំ​

 

កាន់​តែ​ពិបាក អ្នក​នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ (​ដុះ​សាច់​ក្នុង​ខួរក្បាល​) ក្នុង​ឆ្នាំ​២០១៣ ដែល​ធ្វើឲ្យ​ជីវិត​កាន់តែ​ធ្លាក់​ដុនដាប អស់​ទ្រព្យសម្បត្តិ និង​ដាច់​ទំនាក់ទំនង​ពី​មិត្តភ័ក្ដិ​សិល្បៈ​ទាំងឡាយ​។​

 

យ៉ាង​ណា​ក៏​ដោយ ជីវិត​អ្នកនាង​បាន​ចាប់ផ្ដើម​មាន​ពន្លឺ​សន្សឹមៗ​ឡើង​វិញ បន្ទាប់​ពី​អ្នកនាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ជា​ភ័ព្វសំណាង​នៅ​ដើមឆ្នាំ​២០១៦ អ្នកនាង ស្វែង សុជាតា ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ហូលីវូដ ដែល​ដឹកនាំ​ដោយ​លោកស្រី អេន​ជី​លីណា ជូ​លី ដែល​អាច​ជួយ​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​នាង​ឡើង​វិញ​។​

 

ក្រៅ​ពី​អ្នកនាង ស្វែង សុជាតា កម្មវិធី “​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​” ក៏​ធ្លាប់​បាន​បង្ហាញ​រឿងរ៉ាវ​ជីវិត​ពិត​របស់​សិល្បករ​ជាច្រើន​ទៀត​ដែរ រួម​មាន កញ្ញា ថន លក្ខិណា អ្នកនាង ខាត់ សុឃីម និង​លោក អេ ភូថង ជាដើម​។​

 

PNN បាន​ផលិត និង​ចាក់​ផ្សាយ​កម្មវិធី​ថ្មីៗ​ជាច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ជា​ពិសេស កម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat ដែល​មាន​តារា​ល្បី​លោក ប៉ែន ចំរុង ជា​ពិធីករ​។​

 

អាស្រ័យ​ទៅ​លើ​ការស្នើ​ពី​ក្រសួង​ព័ត៌មាន PNN បាន​កែប្រែ​ម៉ោង​ចាក់ផ្សាយ​ភាពយន្ត​ភាគ​ថៃ​របស់​ខ្លួន ទៅ​ម៉ោង ១៨ និង​ចាប់ពី​ម៉ោង ២១​តទៅ​។ រីឯ​ម៉ោង​មាស​របស់ PNN ចន្លោះ​ពី​ម៉ោង ១៩ ដល់ ម៉ោង ២១ គឺ​ចាក់​ផ្សាយ​ព័ត៌មាន និង​កម្មវិធី​ផលិត​ក្នុងស្រុក​។​

 

កុំ​ភ្លេច​រង់ចាំ​ទស្សនា កិច្ច​សម្ភាសន៍​អ្នក​នាង ស្វែង សុជាតា លើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​កម្មវិធី ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ចាប់ពី​ម៉ោង ២០ និង ៣០​នាទី​តទៅ​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម