ឱ្យ​តែ​ស្រី​ស្អាត​ សុទ្ធ​តែ​ជាមុខសញ្ញារបស់​ប្រុស​ព្រាន​មែន​ទេ?

ប្រុស​ធម្មតា នៅ​តែ​លួច​បេតី​ស្រី​រូប​ស្រស់ ចុះ​ទម្រាំ​ប្រុស​ព្រាន​នោះ​ តើ​គេ​ព្រម​លះ​បង់​នារី​ស្រស់​សោភា​ ដែល​ស្ថិត​ក្រោម​បង្គាប់​គេ​ដែរ​ឬ​ទេ?​​

 

ជា​ធម្មតា​ស្រី​ស្អាត​​គឺជា​ចំណាប់​អារម្មណ៍​​របស់​គុណ ប៉ុន្តែ​នារី​នេះ​មិន​ស្អាត​ពេក​នោះ​ទេ​ ​ចុះ​ហេតុ​អី​ចាប់​ពី​ពេល​ដែល​គេ​​បាន​ជួប​នាង​ដំបូង​មក បេះដូង​ចាប់​ផ្ដើម​រញ៉េរញ៉ៃ?
«នេះ​ជា​កន្លែងធ្វើការ​ អា​ព្រាន​នារី!»
គុណ​បាន​បញ្ឈប់​ការ​គិត​ពី​ស្រី​តូច​នោះ ដោយ​​រំឭក​ខ្លួន​ឯង​ជាមួយ​ស្នូរ​ដក​ដង្ហើម​បន្សាប​ចំណង់​ផ្លូវចិត្ត​ និង​ស្នេហា​អណ្ដែតអណ្ដូង​រោយរាយ​​។

 

ទោះ​យ៉ាង​ណា ​គេ​នៅ​តែ​​​មាន​អារម្មណ៍​ថា ​ក្មេង​ស្រី​នេះ​ហាក់​ដូច​ជា​អ្នកណា​ម្នាក់​ដែល​គេ​ធ្លាប់​បាន​ឃើញ​​ក្នុង​កុន គឺ​មនុស្ស​ស្រី​ដែល​រ៉ាប់រង​ភាព​ស្មុគស្មាញ​នៃ​ជីវិត​ធ្ងន់​ណាស់ ​ទាំង​មិន​ទាន់​គ្រប់​អាយុ​?
​មិន​សមហេតុសមផល​ទេ គេ​បាន​ប្រាប់​ខ្លួន​ឯង​ឱ្យ​ឈប់​គិត ​ទាំង​ចិត្ត​មួយ​នៅ​តែ​លួច​បន្ត​វិភាគ៖
«ក្មេង​ស្រី​នេះ​មាន​ទឹក​មុខ​គួរ​ឱ្យ​អាណិត​ច្បាស់​ណាស់! គេ​ធ្វើ​ការ​ពីអង្កាល់?​ នៅ​ផ្នែក​អី? ​ម៉េច​គេ​មិន​ស្គាល់​នាយក? គេ​បាន​ប្រាក់​ខែ​ប៉ុន្មាន ​ហើយ​ចិញ្ចឹម​អ្នក​ណា​ខ្លះ?»
គុណ​ចាប់​ផ្ដើម​រំឭក​ពី​អ្វី​ដែល​ខ្លួន​បាន​ឃើញ…..

ឱ្យ​តែ​ស្រី​ស្អាត​ សុទ្ធ​តែ​ជាមុខសញ្ញារបស់​ប្រុស​ព្រាន​មែន​ទេ?
ត្រូវហើយ…..នាង​មាន​សក់​ពណ៌​ខ្មៅ​រលោង​ស្រិល ​មិន​ដូច​ស្រី​ៗ​ជា​ច្រើន​ដែល​មាន​ពណ៌​សក់​ចម្រុះ​នោះ​ទេ។
ពីមុន​សក់​ខ្មៅ​ជា​សក់​ដែល​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍​អ្វី​សោះ​សម្រាប់​គុណ តែ​ពេល​នេះ​គេ​ចង់​ស្ដាប់​បទចម្រៀង​ចាស់ៗ​ ដែល​គេ​មិន​ធ្លាប់​ជឿ​ថា​ពេលនេះ​ខ្លួន​ងាក​មក​ចូលចិត្ត​។
គេ​ឈប់​គិត​​ពី​នាង ព្រោះ​កិច្ចប្រជុំ​ចាប់​ផ្ដើម​ហើយ​។
គុណ​ចូល​មក​ដល់​បន្ទប់​ប្រជុំ​ ហើយ​អង្គុយ​ចុះ​ ព្រោះ​អ្នក​ជុំវិញ​ខ្លួន​បាន​ក្រោក​មក​ទទួល​គេ​ដោយ​គួរ​សម​។
ម្នាក់​ដែល​នៅ​ពី​មុខ​គេ ​ហើយ​អង្គុយ​ចុះ​យឺត​ជាង​គេ​គឺ ……
គេ​ជ្រួញ​ចិញ្ចើម….
គឺ​នាង……
នាង​ដែល​គេ​ទើប​តែ​បាន​គិត….ដែល​គេ​បាន​នឹក​…..ដែល​ទើប​តែ​បាន​ជួប​គ្នា​ម្ដង​​កើត​ចិត្ត​ចង់​សាសង….ដែល​ទើប​តែ​រត់​មក​បុក​ស្មា​គេ​នៅ​មាត់​ជណ្ដើរ​?…

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

ចង់​ដឹង​រឿង​រ៉ាវ​យ៉ាង​ណា​ទៀត​ សូម​រង់​ចាំ​អាន​រឿង​ «នីតា​ បងស្រី​ខ្ញុំ» ដែល​នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ ខានស្អែកនេះ​!