គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃនេះគឺជា ថ្ងៃមង្គលការដ៏ពិសេសដែល តារាសម្តែងរូបស្អាត នាង គង់ ចាន់ស្រីមុំ និងគូស្នេហ៍បណ្តូលចិត្ត លោក គឹម សីហា បានរង់ចាំអស់រយៈពេលជិត១០ឆ្នាំ ដោយនៅថ្ងៃនេះពួកគេទាំងពីរនាក់ បានដឹកដៃគ្នា ចូលរោងការតាមប្រពៃណី ដែលពេលនេះកម្មវិធីមង្គលការ របស់ពួកនាង កំពុងតែប្រារព្ធឡើងនៅសណ្ឋាគារ សូហ្វីតែល ។

ស្រាប់តែអតីតតារាចម្រៀង នាង យ៉ាន លីនដា បានរំលេចវីដេអូមួយ ជូនពរទៅដល់ស្វាមីភរិយា ថ្មោងថ្មីនាង គង់ ចាន់ស្រីមុំនិងស្វាមី ហើយមិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងបានត្រៀមកាដូ ពិសេសសម្រាប់ពួកគេទាំងពីរនាក់ ទៅក្រេបទឹកឃ្មុំយ៉ាងរ៉ូមែនទិក ជាមួយគ្នានៅ Maldives ផងដែរ ។

តាមរយៈឃ្លីបវីដេអូមួយ របស់អតីតភរិយាលោក យ៉ែម សំអូន គឺអ្នកនាង យ៉ាន លីនដា ដែលមាន រយៈពេល ជិត៣នាទី ត្រូវបានអ្នកនាងបង្ហោះមុននេះបន្តិច អ្នកនាងបានជូនពរជ័យ ដល់ស្វាមីភរិយារូបស្អាតមួយគូនេះ ហើយមិនតែប៉ុណ្ណោះ នាងបានត្រៀមកាដូពិសេស គឺជាការក្រេបទឹកឃ្មុំបែបរ៉ូមែនទិក រយៈពេល៣យប់៤ថ្ងៃ នៅ Maldives ដល់ពួកគេទាំងពីរនាក់ ហើយសម្រាប់មូលហេតុ ដែលអ្នកនាងជូនកាដូនេះ ដោយសារតែកន្លងមក អ្នកនាងធ្លាប់បានលឺថា ស្វាមីភរិយាមួយគូនេះ ធ្លាប់មានក្តីស្រមៃចង់ទៅលេងទីនោះ ហេតុនេះក្នុងនាមជា បងស្រីនាងក៏សម្រេចចិត្ត បំពេញក្តីស្រមៃឲ្យពួកគេ ក្នុងឱកាសពិសេសនេះតែម្តងទៅ ។

ចង់ដឹងថាអ្នកនាង យ៉ាន លីនដា មានពាក្យអ្វីជូនពរដល់ តារាប្រុសស្រីរូបស្អាតមួយគូនេះ តោះទៅទស្សនាជាមួយLooking TODAY ទាំងអស់គ្នា៕

Today is a very special day for my beloved bb Kong Chansreymom and bro Kem Seyha.Due to personal circumstances, It's unfortunate that I can not be there to join you today and witness the magic of two lives now joined as one. I hope this new journey of life together as husband and wife brings you both more love, joy and happiness in each other's lives. I hope the gift that I've prepared for you will be one of the greatest memories you can cherish forever. Thank you both for being there for me, taking care of me, making me laugh when I wanted to cry and never turning your back on me even during the toughest of times, for that I'm forever grateful and this gift is a small gesture of appreciation. Love you both best wish on your Wedding Day #Truelove #seyhamomwedding

គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ
គង់ ចាន់ស្រីមុំ និង គឹម សីហា ដឹកដៃគ្នាចូលរោងការថ្ងៃនេះ ខណៈដែល យ៉ាន លីនដា បានត្រៀមកាដូ ទៅក្រេបទឹកឃ្មុំនៅ Maldives ដល់ពួកគេទាំងពីរ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload