តើ​មហាសេដ្ឋី​លេខ ១៧ ពិភពលោក​Samuel Robson Walton​ មាន​ដំណើរ​ជីវិត​យ៉ាង​ដូច​ម្តេច​ខ្លះ?

លោក Samuel Robson Walton គឺ​ជា​មហាសេដ្ឋី​ជំនួញ​មួយ​រូប​ដ៏​ល្បី​ល្បាញ​នៅ​សហរដ្ឋ​អាមេរិក ដោយ​លោក​គឺ​ជា​កូន​បង​គេ​ក្នុង​ក្រុម​គ្រួសារ​មហាសេដ្ឋី​ត្រូល Walton ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​នៅ​លើ​ពិភពលោក Walmart។ លោក Samuel Robson Walton ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន Walmart ចាប់​ពី​ឆ្នាំ ១៩៩២ ដល់ ២០១៥។ មក​ដល់​ដើម​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​នៅ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៧ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ ៣២,៣ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ១៧ ពិភពលោក​រូប​នេះ​ មាន​ដំណើរ​ជីវិត​យ៉ាង​ដូច​ម្តេច​ខ្លះ?

 

លោក Samuel Robson Walton កើត​នៅ​ថ្ងៃ​ទី ២៨ តុលា ឆ្នាំ ១៩៤៤ ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋ​អាមេរិក ក្នុង​គ្រួសារ​ត្រកូល Walton ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Walmart។ លោក Samuel Robson Walton បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ The College of Wooster និង សាកលវិទ្យាល័យ University of Arkansas ក្នុង​ឆ្នាំ ១៩៦៦ ដោយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង គ្រប់​គ្រង​ពាណិជ្ជកម្ម និង​ទទួល​បាន​ថ្នាក់​បណ្ឌិត​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ ក្នុង​ឆ្នាំ ១៩៦៩ ពី​សាកល​វិទ្យាល័យ Columbia University School of Law។

 

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ លោក Samuel Robson Walton បាន​ក្លាយ​ជា​សមាជិក​ផ្នែក​ច្បាប់​មួយ​រូប​តំណាង​ឲ្យ​ក្រុមហ៊ុន Wal-Mart ប្រចាំ​ទីក្រុង Tulsa រដ្ឋ Oklahoma។ នៅ​ឆ្នាំ ១៩៧៨ លោក​បាន​ចាកចេញ​ពី​ Tulsa ទៅ​ចូល​រួម​ជាមួយ​ក្រុមហ៊ុន Wal-Mart ក្នុង​តំណែង​ជា​អនុប្រធាន​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ហើយ​ឆ្នាំ ១៩៨២ លោក​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ អនុប្រធាន​របស់​ក្រុមហ៊ុន​តែ​ម្តង ហើយ​ក្រោយ​មក​ទៀត​លោក​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា ប្រធាន​ដឹក​នាំ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី ០៧ មេសា ឆ្នាំ ១៩៩២ ពោល​គឺ ២ ថ្ងៃ​បន្ទាប់​ពី​ឪពុក​របស់​លោក​ទទួល​មរណៈ​ភាព ហើយ​លោក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា ​ជា​ប្រធាន​ក្រុមហ៊ុន Walmart ចាប់​ពី​ឆ្នាំ ១៩៩២ ដល់ ២០១៥។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com