ជំនាញ​ក្នុង​ការ​សន្ទនា​ខុស​ប្រក្រតី​ទាំង ៣ របស់​បុគ្គល​ជោគជ័យ​ ដែល​អ្នក​គួរ​រៀន​សូត្រ​តាម

១) មិន​និយាយ​កាត់​ពេល​ដៃគូ​ម្ខាង​ទៀត​កំពុង​និយាយ

 

ការ​និយាយ​កាត់​នរណា​ម្នាក់​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ព្យាយាម បង្ហាញ​ឬ​រៀបរាប់​ពី​អ្វី​មួយ វា​អាច​ជា​កំហុស​មួយ​ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ក្នុង​ពេល​សន្ទនា។ នៅ​ពេល​ដែល​អ្នក​និយាយ​កាត់​នរណា​ម្នាក់ នោះ​មាន​ន័យ​ថា​សំឡេង​របស់​អ្នក គឺ​មាន​សារសំខាន់​ជាង​ពួក​គេ។ ការ​និយាយ​កាត់​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​អ្នក​បាន​កំពុង​និយាយ​ដើម្បី​ព្យាយាម​ការពារ​ខ្លួន​ឯង។ ដូច្នេះ​អ្នក​គួរ​ចេះ​បង្ហាញ​ពី​សីលធម៌ ឬ ការ​គោរព​ ដោយ​មិន​និយាយ​កាត់​មនុស្ស​ដទៃ​ មិន​ថា​នៅ​ផ្ទះ កន្លែង​ធ្វើ​ការងារ ឬ នៅ​ក្នុង​កម្មវិធី​នោះ​ឡើយ ព្រោះ​ការ​បង្ហាញ​ពី​ការ​គោរព​អ្នក​ដទៃ នោះ​អ្នក​នឹង​ទទួល​បាន​ការ​គោរព​ពី​ពួក​គេ​ដូច​គ្នា​វិញ​ដែរ។

 

២) កុំ​ផ្ដល់​ដំបូន្មាន​ដែល​ពួក​គេ​មិន​បាន​ស្នើ​សុំ

 

នៅ​ក្នុង​កិច្ច​សន្ទនា​ ពី​អ្វី​មួយ​ប្រសិន​បើ​ នរណា​ម្នាក់ មិន​បាន​ស្នើ​សុំ​ដំបូន្មាន​ ឬ យោបល់ និង គំនិត​ពី​ប្រធាន​បទ​អ្វី​មួយ​នោះ​ទេ អ្នក​គួរ​កុំ​បញ្ចេញ​យោបល់​ល្អ​ជាង ព្រោះ​ពួក​គេ​អាច​មិន​ពេញ​ចិត្ត ទោះ​បី​វា​ជា​គំនិត ឬ យោបល់​បែប​ស្ថាបនា​ក៏​ដោយ សូម្បី​តែ​ពាក្យ​អគុណ​ក៏​មិន​មាន ហើយ​ក៏​គ្មាន​នរណា​អនុវត្តន៍​តាម​ដែរ​ប្រសិន​បើ​ពួក​គេ​ មិន​ស្នើ​សុំ​យោបល់​ពី​អ្នក។ ប្រសិន​បើ​អ្នក​ចង់​ប្រឹក្សា​យោបល់​ឲ្យ​បុគ្គល​ដទៃ​ អ្នក​គួរ​ចាប់​ផ្ដើម​ដោយ​ការ​សួរ​សំនួរ ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​ ពី​ស្ថានភាព​នៃ​បុគ្គល​ទាំង​នោះ ជំនួស​ឲ្យ​ការ​សន្មត។

 

៣) សួរ​សំនួរ​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

 

គ្មាន​វិធី​ណា​ល្អ​ប្រសើរ​ក្នុង​ការ​បង្កើត​មិត្ត​ថ្មី តាម​រយៈ​ការ​ផ្តល់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នរណា​ម្នាក់។ បុគ្គល​ដែល​ជោគជ័យ​ខ្លាំង ផ្តោត​សំខាន់​លើ​មនុស្ស​ដទៃ​ ដោយ​ការ​សួរ​សំនួរ និង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ដោយ​ភាព​យក​ចិត្ត​ទុក​ដាក់​ ហើយ​ឆ្លើយ​តប​វិញ​ក្រោយ​ពួក​គេ​និយាយ​ចប់​ ដោយ​មិន​និយាយ​កាត់​ពួក​គេ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com