​ប្លន់​​ម៉ូតូ​ចំលើចៅសង្កាត់​ ទីបំ​ផុត«ខ្ញី»

6 Videos


​ ខេត្តស្វាយរៀង : នៅ​ព្រឹក​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៧:៣០ នៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ប្លន់​ ដោយ​យក​ដែក​បំពង់​ទីប​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ខាំ រឿន ភេទ​ប្រុស​អាយុ ៧៦ ឆ្នាំ​ជា​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​ដល់​ក្នុង​បន្ទប់​ធ្វី​ការបណ្តាលឱ្យ​ត្រូវចំ​ស្មា​ខាងក្រោយ​ រងរបួស​ធ្ងន់​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។​

​ប្លន់​​ម៉ូតូ​ចំលើចៅសង្កាត់​ ទីបំ​ផុត«ខ្ញី»

M88


​បើតាម​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​គេច​មក​ទិស​ខាងលិច​ ត្រូវ​សមត្ថកិច្ច​ចាប់បាន ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​នោះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បានដាក់​បញ្ជា​ផ្ទាល់​តាម​វិទ្យុទាក់ទង​ទៅ​ អធិការនគរបាល​ក្រុង​ស្រុក​ឱ្យចេញ​កម្លាំង​ដើម្បី​ពួនស្ទាក់​ចាប់ចោរ​ឱ្យបាន ។​

​ប្លន់​​ម៉ូតូ​ចំលើចៅសង្កាត់​ ទីបំ​ផុត«ខ្ញី»

​ក្រោយពី​ទទួលបាន​បទបញ្ជា​រប​ស់​ឯកឧត្តម​ស្នងការ​កម្លាំង​នគរបាល​ បានចេញ​ស្ទាក់​តាមផ្លូវ​គ្រប់​គោលដៅ រហូតដល់​ម៉ោង ០៩:២៥ នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​នគរបាល​ដែល​ឈរជើង​នៅ​គោលដៅ​ក្បាលស្ពាន​កំពង់​ចក​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង ម៉ូតូ ។​

​ប្លន់​​ម៉ូតូ​ចំលើចៅសង្កាត់​ ទីបំ​ផុត«ខ្ញី»

​ក្រោយមក​បាន​យកទៅ​សួរនាំ​ជនសង្ស័យ​ឈ្មោះ ជេ​ត កូវ​លី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ​រស់នៅ​ភូមិ​ចំបក់ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​សាង​សំណុំរឿង​ចាត់ការ​តាម​ និតិ​វិធី​ច្បាប់ ៕

( ប្រភព : TV5 )