​ក្រឡាប់​រថយន្ត​​​ដឹក​ដំឡូងរបស់​ថៃ កិន​ផ្ទះ​ប្រជាពលរដ្ឋ​នៅសំពៅលូន

6 Videos


​បាត់ដំបង : កាលពី​វេលា​ម៉ោង ៣. ៣០​នាទី ចំណុច​ភូមិ​ចំការ​ល្ហុង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូនខេត្តបាត់ ដំបង​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​ខ្លួនឯង ដោយសារ​រថយន្ត​សណ្តោង​កន្ទុយ​ម៉ាក​អ៊ី​ស៊ុយស៊ុយបើកបរ​ដោយ​ជនជាតិ​ថៃ ​។

​ក្រឡាប់​រថយន្ត​​​ដឹក​ដំឡូងរបស់​ថៃ កិន​ផ្ទះ​ប្រជាពលរដ្ឋ​នៅសំពៅលូន

M88


រថយន្ត ​ខាងលីធ្វើដំើរក្នុងទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ក្នុងភូមិ​ឃុំ​ខាងលើ​ត្រង់​ផ្លូវបត់​កែង​ខ្លាំង ព្រោះ​តែមាន​ល្បឿន​លឿន​ហើយ​ជាន់​ហ្វាំ​ង​បង្ខំ​ធ្វើ​ឲ្យ​រេ​ចង្កូត​ក្រឡាប់​ បោក​ក្បាល​រថយន្ត​ជាប់​ទៅ​និង​ដើម​ដូង ឯ​កន្ទុយ​រថយន្តបុក​ខ្ទប់​ពីក្រោយ និង បង្ក​ឲ្យ​ប៉ះចំ​តូប​លក់​អ៊ី​វ៉ាន​ចាប់ហួយ បណ្តាលឱ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិន​បង្ក​ឲ្យ​អ្នកលក់ដូរ​មាន​គ្រោះថ្នាក់​នោះទេ ។​ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​រងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​ថៃ​មក​យកទៅ​ស ​ង្រោះ​នៅ​ប្រទេស​ថៃ ។​

​ក្រឡាប់​រថយន្ត​​​ដឹក​ដំឡូងរបស់​ថៃ កិន​ផ្ទះ​ប្រជាពលរដ្ឋ​នៅសំពៅលូន

​ប្រជាពលរដ្ឋ​ ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា រថយន្ត​ថៃ​ខាងលើ​នោះ​គឺ​បើក​ក្នុង​ល្បឿន​លឿន​ពេក ដូច្នោះ​សូម​អាជ្ញាធរ ក៏​ដូច​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ស្រុក​មេត្តាជួយ​ផ្តល់ព័ត៌មាន​ឲ្យ​ខាង​ ភាគី​ថៃ​ដែល​បាន​បើកបរ​រថយន្ត​ចូល មក​ក្នុង​ទឹកដី​កម្ពុជា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​ប្រទេស​កម្ពុជាផង ៕​

                                                                                      ( ប្រភព : TV5 )

​ក្រឡាប់​រថយន្ត​​​ដឹក​ដំឡូងរបស់​ថៃ កិន​ផ្ទះ​ប្រជាពលរដ្ឋ​នៅសំពៅលូន