ករណី​បាញ់​សម្លាញ់​សត្វ​ខ្ទីង​​ដែលជាប់​ពាក់​ព័​ន្ឋ​នឹងមន្ត្រី​យោធា​ ត្រូវ​មេ​កើយ​ហៅ​មក​សាកសួរ​បំភ្លឺ​

6 Videos


​ជុំវិញ​ករណី​មន្ត្រី​ជំនាញ​ព្រៃឈើ​ការពារ​មណ្ឌលគិរី​ប្រទះឃើញ សាច់សត្វ​ខ្ទីង​ជំទង់​មួយ​ក្បាល ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​ត្រង់ចំណុច​អូរ​ផ្លា​យ ស្ថិតក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក កាលពី​ព្រឹក​ថ្ងៃទី ០៩ មីនា រ ​ហូល​មកដល់​រសៀល​ថ្ងៃទី​១០ មីនា នេះ សាច់​ខ្ទីង​ចំនួន ៥០ គីឡូក្រាម ត្រូវបាន​ប្រមូល​យកទៅ​រក្សាទុក​នៅ​ស្នាក់​ការរង​ម្រើ​ច ដែល​ស្ថិតនៅ​តំបន់​ព្រៃ​ការពារ ខណៈ​អ្នក​ពាក់​ព័​ន្ឋ​ដែលជា​មន្ត្រី​យោធា​ផង​នោះ ក៏ត្រូវ​មេ​កើយ​ហៅ​មក​សាកសួរ​បំភ្លឺ​នៅ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​ លេខ ១០៣ ។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា​មន្ត្រី​យោធា​ដែល​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​បាញ់​សម្លាញ់​ សត្វ​ខ្ទីង​ខាងលើ ឈ្មោះ អ៊ុក សារុន ឈ្មោះ ឯក សំពៅ ឈ្មោះ សុខ មករា អ្នក​ទាំងបី​ជាម​ន្ត្រី​យោធា​ប្រចាំ​នៅ​កងអនុសេនាធំ​លេខ ៣ ចំណុះ​ឲ្យ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ជើងគោក​លេខ​១០៣ ចំណែក​ពីរ​នាក់​ទៀត​ឈ្មោះ លាង នឹង ឈ្មោះ យ៉ើ​ល ចេក មុខរបរ​ប្រជាជន ។ ប្រភព​បាន​បន្តថា ក្រោយ​ប្រទះឃើញ​សាច់​ខ្ទីង​ដែល​គេ​ប្រ​ឡះ​សាច់​ហាល​រណែងរណោង​ពេញ​គុម្ព​ ឫស្សី ជំនាញ​មេព្រៃ​បានធ្វើការ​ប្រមូល​សាច់​ដែល​គេ​ហាលងៀត​ទាំងនោះ ទៅ​រក្សាទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ ចំណែក​ជនសង្ស័យ​ទាំង​ប្រាំ​នាក់ ដែល​ស្ថិតនៅ​កន្លែង​សត្វព្រៃ​នោះ មន្ត្រី​ជំនាញ​មិនបាន​ឃាត់ខ្លួន​ភ្លាមៗ​ទេ ព្រោះ​ត្រូវធ្វើ​ការស៊ើបអង្កេត​ជា​បន្ត​ដើម្បី​វែកមុខ​រក​ជន​ប្រព្រឹត្ត​ បទល្មើស​ជាក់ស្តែង​។​

M88


ករណី​បាញ់​សម្លាញ់​សត្វ​ខ្ទីង​​ដែលជាប់​ពាក់​ព័​ន្ឋ​នឹងមន្ត្រី​យោធា​ ត្រូវ​មេ​កើយ​ហៅ​មក​សាកសួរ​បំភ្លឺ​

​ប្រភពពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា ចំពោះ​មន្ត្រី​យោធា​ទាំង​បីនាក់ ដែល​ស្ថិតនៅ​ចំណុចកើតហេតុ ទោះបី​មិនទាន់មាន​ភស្តុតាង​បញ្ជាក់ថា ជា​អ្នកប្រព្រឹត្ត​ពិតមែន តែបើ​តាម​សាក្សី​បាន​និយាយថា គឺ​ពួកគេ​ទាំងបី​នាក់​ជា​អ្នកផ្សំគំនិត​ជាមួយ​ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត បរបាញ់​ខ្ទីង​មួយ​ក្បាល​នោះ​។​
​លោក​យិន ចាន់ទី មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ជើងគោក​លេខ ១០៣ បាន​ឲ្យ​ដឹងថា លោក​កំពុង​កោះហៅ​មន្ត្រី​យោធា​ដែលមាន​ឈ្មោះ​ទាំងបី​នាក់​នោះ មក​សាកសួរ​នៅ​ទីបញ្ជាការ​ហើយ តែ​នៅ​រសៀល​ថ្ងៃទី ១០ មីនា ពួកគេ​មិនទាន់​មកដល់​ទេ ព្រោះ​ផ្លូវ​ធ្វើដំណើរ​ឆ្ងាយ​ពេក ។​ ​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​ថ្លែង​យ៉ាងខ្លី​ថា បើសិន​មន្ត្រី​តុលាការ​ពិតជា​រកឃើញ​ថា យោធា​ទាំង​បីនាក់​នោះ ពិត​ជាមាន​កំហុល​ពិតមែន សូម​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

ករណី​បាញ់​សម្លាញ់​សត្វ​ខ្ទីង​​ដែលជាប់​ពាក់​ព័​ន្ឋ​នឹងមន្ត្រី​យោធា​ ត្រូវ​មេ​កើយ​ហៅ​មក​សាកសួរ​បំភ្លឺ​

​ ប្រភព​ក្រៅផ្លូវការ​ដាច់ដោយឡែក​មួយ​បាន​ឲ្យ​ដឹងថា កាំភ្លើង AK ពីរ​ដើម​ដែល​អាច​គេ​ប្រើប្រាស់​សម្រាប់​បាញ់​សត្វ​ខ្ចី​ង គឺជា​របស់​ឈ្មោះ សុខ មករា មន្ត្រី​យោធា​កងអនុសេនាធំ​លេខ ៣ ឲ្យ​ទៅ​ឈ្មោះ យ៉ើ​ត ចេក ទៅ​បាញ់​សត្វ​ដើម្បី​ចែកគ្នា ។ យ៉ាងណាក៏ដោយ​រហូតមក​ដល់​ល្ងាច​ថ្ងៃទី​១០ មីនា មន្ត្រី​ជំនាញ​ដែល​ចុះទៅ​បង្ក្រាប ករណី​ខាងលើ​មិនទាន់​ចាកចេញ​ពី​កន្លែងកើតហេតុ​នៅឡើយ​ទេ ដោយ​រង់ចាំ​ប្រមូល​របាយការណ៍​បន្ថែម ដើម្បី​ចាត់ការ​តាមច្បាប់​ ។

ករណី​បាញ់​សម្លាញ់​សត្វ​ខ្ទីង​​ដែលជាប់​ពាក់​ព័​ន្ឋ​នឹងមន្ត្រី​យោធា​ ត្រូវ​មេ​កើយ​ហៅ​មក​សាកសួរ​បំភ្លឺ​

​ សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ច្រើន​អម្បូរ​និង​ច្រើន​ប្រភេទ ហើយ​ប្រភេទ​សត្វ​ព្រៃធំៗ​មានដូចជា គោព្រៃ ទន្សោង ខ្ទីង ប្រើស ដំរី​ជាដើម តែ​ប្រជាជន​ខ្មែរ​ប្រហែលជា​មិនសូវ​បាន​ស្គាល់ ឬ​បានឃើញ​រូបរាង​របស់​អម្បូរ​សត្វ​ទាំង​នោះទេ ។​

​សត្វ​ខ្ទីង ជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​ប្រភេទ​ដែលមាន​តម្លៃ​កាត់ថ្លៃ​មិនបាន ហើយ​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ គឺ​ការ​រស់នៅក្នុង​ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ពិសេស​គឺ​ការរេចរឹល​នៃ​តំបន់​ព្រៃភ្នំ​ដែល​ចេះតែ​រួញ​តូច​ទៅៗ ។ មួយវិញទៀត ដោយសារ​សត្វ​នេះ​មានតម្លៃ ពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់​ដោយ​ប្រើប្រាស់​កាំភ្លើង​តែម្តង ដែល​ពី​សម័យ​ដើម​មុន​សង្គ្រាម ព្រានព្រៃ​មានតែ​ស្នា​មិនអាច​ប្រមាញ់​បាន​សត្វ​ធំៗ​បែបនេះ​ទេ ។

​ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូតដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង ចំណែក​.​ក​ខ្លី​បន្តិច រាង​មាំ ដោយមាន​បូក​នៅ​ផ្នែក​ខាងក្រោម ។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះក្រោម​ពណ៌​ប្រផេះ ។ នៅលើ​ថ្ងាស មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល ។ កូន​របស់​វា​មាន​ពណ៌​ត្នោត រហូតដល់​វា​មាន​អាយុ​ពី​៤​ទៅ​៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ ។ ខ្ទីង​ញី​មាន​មាឌ និង​ស្នែង​តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ ។

​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ ព្រៃភ្នំ ច្រើន​ហៅ​ឈ្មោះ​សត្វ​នេះ​ថា «​ខ្ទីង​ភ្នំ​» ។ ស្នែង​ខ្ទីង​មាន​រាង​សំប៉ែត​ជាងស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅលើ​ដូច​ទន្សោង​ដែរ ។ ខ្ទីង​មាន​ទម្ងន់​ពី​៥០០​ទៅ​១០០០​គីឡូក្រាម ។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​១,៨៥​ម៉ែត្រ និង​ញី ១,៦០​ម៉ែត្រ ។ ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់បំផុត​រហូតដល់​២​ម៉ែត្រ ។​

​សត្វ​ខ្ទីង អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈកម្ពស់​២ ០០០​ម៉ែត្រ (​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​) ។ ខ្ទីង​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់ជាង​ទន្សោង ។ ជាធម្មតា ខ្ទីង​ចេញ​រកស៊ី​នៅពេល​ព្រឹក និង​ពេល​ល្ងាច ។ វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូង ។ អាហារ​របស់​វា គឺ​ល្បាស់​ខ្ចី ទំពាំង ស្មៅ និង​វល្លិ​ជាដើម ។ ខ្ទីង​ញី​អាចបង្កើត​កូន​បាន​១​បន្ទាប់ពី​ពពោះ​រយៈពេល​៩​ខែ ។​

ករណី​បាញ់​សម្លាញ់​សត្វ​ខ្ទីង​​ដែលជាប់​ពាក់​ព័​ន្ឋ​នឹងមន្ត្រី​យោធា​ ត្រូវ​មេ​កើយ​ហៅ​មក​សាកសួរ​បំភ្លឺ​

​ខ្ទីង ជា​សត្វ​មួយ​ប្រភេទ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ។ ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​ជាដើម ។

​បច្ចុប្បន្ន ខ្ទីង​ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប ។​គេ​កម្រ​ឃើញ​វា​រស់​នៅតាម​វាលទំនាប​ណាស់​ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​ កម្តៅថ្ងៃ​យូរពេក​ទេ ។ សត្វ​ខ្ទីង កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល ។ សត្វ​ខ្ទីង ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕

                                                               ( ប្រភព : TV5 )