ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល ឆេះ​រថយន្ត ​២៧​ គ្រឿង​

6 Videos


​មាន​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ដល់​រថយន្ត ដែល​រដ្ឋបាល​ព្រៃឈើ​ឃាត់ទុក ដោយសារតែ​បទល្មើស​ព្រៃឈើ​រហូតដល់​ទៅ ២៧ គ្រឿង ។​ មន្ត្រី​សាលាស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា នៅ​ជិតយប់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ២០១៦ នេះ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ ស្រាប់តែ​រីក​រាលដាល​ឆេះ​រថយន្ត​បទល្មើស​ព្រៃ ឈើ​អស់​ចំនួន ២៧ គ្រឿង ដែល​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់ទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ស្ថិតនៅ​ក្នុង ភូមិ​ព្រែក​១ ឃុំសំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ រថយន្ត​ទាំងនេះ ត្រូវបាន​កម្លាំងរដ្ឋបាល​ព្រៃឈើ​បង្ក្រាប និង​ដកហូត​បាន​កាលពីពេល កន្លងទៅ ។​

ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល ឆេះ​រថយន្ត ​២៧​ គ្រឿង​

M88


​មន្ត្រី​សាលាស្រុក​ភ្នំក្រវាញ បាន​ឲ្យ​បន្តទៀតថា «ពិតជា​មាន​ករណី​ភ្លើង​ឆេះ​បណ្តាល​ឲ្យ​ឆេះ​រថយន្ត ចំនួន ២៧ គ្រឿង​មែន និង ឈើ​មួយចំនួន មូលហេតុ ដោយសារ​ភ្លើង​​ឆេះ​ព្រៃ ឆ្លងតាម​ប្រហោង​សត្វ​កាយ​នៅ​ជ្រុង​ខាងលិច» ។ ពេលនោះ កម្លាំង​សមត្ថកិច្ច​ និង ​មន្ត្រី​នៅ​ទី​ស្នាក់​មួយ​នេះ ក៏​ជួយ​អន្តរាគមន៍​ផងដែរ តែ​មិន​អាចជួយ​បាន ៕ សុថា​ត់​

ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល ឆេះ​រថយន្ត ​២៧​ គ្រឿង​

ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល ឆេះ​រថយន្ត ​២៧​ គ្រឿង​

ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល ឆេះ​រថយន្ត ​២៧​ គ្រឿង​