អគ្គិភ័យនៅរោងចក្រ​ផលិត​ប្រអប់​បាយស្នោ​យីហោ​ស៊ី​ស៊ី​ខេ​ធី​

6 Videos


​ភ្នំពេញ : រោងចក្រ​ផលិត​ប្រអប់​បាយ​យីហោ​ស៊ី​ស៊ី​ខេ​ធី​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កន្ទោក​ខាងជើង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​កាលពី​វេលា​ ម៉ោង ៣ និង ២០ នាទី រសៀល​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ ដែល​តាម​ការអះអាង​នានា​បាន​ឲ្យ​ដឹងថា​បណ្ដាលមកពី​ការឆ្លង​ចរន្ត​ម៉ាស៊ីន​ សង្វាក់​ផលិតកម្ម​នៅក្នុង​រោងចក្រ​ន​។​

អគ្គិភ័យនៅរោងចក្រ​ផលិត​ប្រអប់​បាយស្នោ​យីហោ​ស៊ី​ស៊ី​ខេ​ធី​

M88


​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ ដឹងថា រោងចក្រ​នោះ​មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​ត្រឹមតែ ២០ នាក់​ប៉ុណ្ណោះ​ដែលជា​រោងចក្រ​ផលិត​ប្រអប់​បាយ​ពី​ស្នោរ​ដែល​ងាយ​និង​មានការ​ ឆាបឆេះ​ខ្លាំងណាស់ ហើយ​នៅមុន​ពេល​កើតហេតុ ខណៈពេលដែល​កម្មករ​កម្មការិនី​កំពុងធ្វើការ​ងារ ស្រាប់​តែមាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ។ ខណៈ​នោះគេ​បាន​សង្ស័យថា​ម៉ាស៊ីន​សង្វាក់​ផលិតកម្ម​នៅក្នុង​រោងចក្រ​នោះ​ឆ្លង ​ចរន្ត​ទើប​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ឡើង​បែបនេះ ហើយ​ក៏មាន​ប្រភព​ខ្លះ​សង្ស័យ​ទៅ​ការ​ទុស្សេ​ចរន្តអគ្គិសនី​ផងដែរ ។​

អគ្គិភ័យនៅរោងចក្រ​ផលិត​ប្រអប់​បាយស្នោ​យីហោ​ស៊ី​ស៊ី​ខេ​ធី​

​ ប្រភព​ដដែល​បាន​បន្តថា​ទោះបី​បែបណា​មិនមាន​មនុស្ស​ណា​ម្នាក់​បានទទួល​រងរបួស ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះឡើយ ហើយ​កម្មករ​បាននាំគ្នា​ប្រមៀល​ដុំ​ស្នោរ​សម្រាប់​ផលិត​ប្រអប់​បាយ​នោះ​ចេញ​ ក្រៅ​បាន​មួយចំនួន ។ ចំណែក​មួយចំនួនទៀត​ដែល​យកចេញ​មិនទាន់​រួមទាំង​ផលិតផល​សម្រេច​ផង​បាន​ ក្លាយទៅជា​ចំណី​ព្រះ​អគ្គិ​ទាំងអស់ មិនតែប៉ុណ្ណោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ១០ គ្រឿង​បាន​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​ភ្លើង​មិនបាន​រលត់​នោះឡើយ​គឺ​ឆេះ​រហូតដល់​អស់​ចំនួន ២ អគារ​តែម្ដង ៕

                                                                            ( ប្រភព : TV5 )

អគ្គិភ័យនៅរោងចក្រ​ផលិត​ប្រអប់​បាយស្នោ​យីហោ​ស៊ី​ស៊ី​ខេ​ធី​