​រថយន្ត​ទេសចរណ៍ ៤៥ កៅអី ធ្លាក់ចូល​ប្រឡាយទឹក​ ​

6 Videos


​ប្រជាជនមាន​ការភ្ញាក់ផ្អើល ដោយ​ពួកគាត់រ​ប្រទះឃើញ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍ មួយគ្រឿង បាន​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ចិញ្ចើមថ្នល់​ផ្លូវជាតិ​លេខ ១ ដោយ​មិនដឹង​មូលហេតុ ។​ ​ករណីនេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​មិនា ឆ្នាំ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​ ​

​រថយន្ត​ទេសចរណ៍ ៤៥ កៅអី ធ្លាក់ចូល​ប្រឡាយទឹក​ ​

M88


នគរ​បា​ស្រុក​កំពង់ត្របែក បាន​និយាយថា រថយន្ត​ទេសចរណ៍ ៤៥ កៅអី​នោះ ជា​របស់​ក្រុមហ៊ុន​ណា​នោះទេ ហើយក៏​មិនដឹង​ស្លាក​លេខ​នោះដែរ ពីព្រោះ​រថយន្ត​ធ្លាក់​ចូលក្នុង​ប្រឡាយ ដែលមាន​ទឹក​ជ្រៅ​លិច​មើល​មិនដឹង សមត្ថកិច្ច​កំពុង​រក​រថយន្តស្ទូច​ ​មក​ស្ទូច​យក​រថយន្ត​នោះ​ឡើង​មកលើ​ផងដែរ ។

​រថយន្ត​ទេសចរណ៍ ៤៥ កៅអី ធ្លាក់ចូល​ប្រឡាយទឹក​ ​

​បើតាម​ប្រជាពលរដ្ឋ ឃើញ​ហេតុការណ៍​បាន​និយាយថា រថយន្តក្រុង​ខាងលើ​បាន​ធ្លាក់ចូល​ប្រឡាយទឹក​នៅក្នុង​រថយន្ត​គឺ​មានតែ​តៃកុង​តែម្នាក់ឯង​ប៉ុណ្ណោះ​ក្រោយពេល​កើតហេតុ​តៃកុង​បាន​គេចខ្លួនបាត់ រថយន្ត​នោះបាន​បុក​បង្គោល​ភ្លើង​របស់​រដ្ឋ​បាក់​អស់​ចំនួន​មួយ​ដើម មុននឹង​ធ្លាក់ចូល​ប្រឡាយ ៕ សុថា​ត់​

​រថយន្ត​ទេសចរណ៍ ៤៥ កៅអី ធ្លាក់ចូល​ប្រឡាយទឹក​ ​