ដាក់​កំពង់ចម្លង​យកលុយ​ខ្លួនឯង អាជ្ញាធរ​មិន​ខ្វល់​

6 Videos


​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ចាម និង ខេត្ត កំពង់ធំ​មានការ​ខឹងសម្បា​ជាមួយ អាជ្ញា​ធម៌​មូលដ្ឋាន​ខេ​ត្ទ​ទាំងពីរ​យ៉ាងខ្លាំង ដោយ​ពួកគាត់​បាន​ចោទថា ប្រហែលជា​មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ហើយ មើលទៅ ទើប​បណ្តោយ​ឲ្យ​ឈ្មួញ​ដាក់​កំពង់ចម្លង​យកលុយ​ដាក់​ហោប៉ៅ​មិន​បង់​ជូន​រដ្ឋ​ដូចនេះ​។​

កំពង់ចម្លង មួយកន្លែង​នេះ​ស្ថិត នៅក្នុង​ភូមិ​អូរ​កប់​មាន់ ឃុំ អូរ​ម្លូរ ស្រុក ស្ទឹង់ត្រង់ ខេត្ត កំពង់ចាម ដែល​ឆ្លងកាត់​ទៅ ឃុំ​ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ ដែល​ដំណើរការ​អាជីវកម្ម​គ្មាន​ច្បាប់ គ្មាន​សៀវភៅ​បន្ទុក យកលុយ​តាម​អំពើ​ចិត្ត អស់​រយៈពេល​ជាង​៦ ឆ្នាំ​មកហើយ ។

M88


ប៉ុន្តែ​អាជ្ញាធរ ឃុំ ស្រុក ខេត្ត ទាំង ២ មិនបាន​ពិនិត្យ និង ដោះស្រាយ​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ និង សូម​ឲ្យ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ផង ព្រោះ​ការចម្លង​នៅ​ទីនោះ គេ​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ច្រើន​ហួសហេតុ​រាប់​ឆ្នាំ​មកហើយ ដោយ​ម៉ូតូ​មួយគ្រឿង ៣០០០ រៀល រថយន្ត​មួយគ្រឿង ៤០០០ ទៅ ៥០០០ រៀល ឯណោះ ។

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​និយាយថា កំពង់ចម្លង​នេះ មិន​ចំណាយ​ប្រេងឥន្ធនៈ​មួយ​តំណក់​នោះទេ គ្រាន់​ចត់​កាត​ទ​ទឺង​ស្ទឹង​ឈប់​មួយកន្លែង សោះ​គេ​ប្រ​មូ​លុយ​ហុតឈាម​ប្រជាពលរដ្ឋ​អស់​រយៈពេល ៦ ឆ្នាំ មកហើយ ដោយ​គ្មាន​រដ្ឋអំណាច​ណា​អើ​រពើ​បន្តិច​ឡើយ ។ប្រជាពលរដ្ឋ​នៅ​ទីនោះ​សុំ​ឲ្យ​សម្តេច នាយករដ្ឋមន្ត្រី​ជួយ​ផង បើ​មិន​ជួយ​នោះទេ ឈ្មួញ​ខិលខូច​ច្របាច់ក​រាស្ត្រ​លៀន​អណ្តាត​អស់ហើយ ៕ សុថា​ត់​