គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័ម

6 Videos


​មាន​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​នៅ​ស្រុក​ក្រគរ ខេត្តពោធិសាត់ នា​ព្រឹក​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ នេះ ក្រោយពី​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង ចេញពី​ក្រុមហ៊ុន ម៉ែន សារុន បាន​បើក​ទៅបុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ដែល​មកពី​មុខ​បណ្តាល​ឲ្យ​អ្នកបើករថយន្ត​ដឹក​អង្ករ គៀប​ជាប់​នៅ​នឹង​កាប៊ីន ហើយ​ធ្លាក់​ពាក់កណ្តាល​ខ្លួន​មក​ក្រៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័ម

M88


មន្ត្រី​កាកបាទក្រហមកម្ពុជា​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​អង្ករ​នេះ​មិនមែនជា​របស់​កាកបាទ​ក្រហម​ទេ ជា​របស់​ក្រុមហ៊ុន ម៉ែន សារុន ដែល​ដឹក​អង្ករ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ នៅ​ខេត្តបន្ទាយមានជ័យ​ស្អែក​នេះ ។ មន្ត្រី​រូប​នោះបាន​បញ្ជាក់ថា រថយន្ត​កាកបាទក្រហម​ទាំងអស់ គឺ​ស្លាក​លេខ​រថយន្ត​រដ្ឋ ៣៦ ។​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័ម

​លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦៦-១៦៧ នៅ​ភូមិ​អូរ​អាច​ម៌​កុ ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ ។​គ្រោះថ្នាក់​នេះ​កើតឡើង ដោយសារ​អ្នកបើករថយន្ត​ដឹក​អង្ករ ដែល​កំពុងបើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ទំនងជា​ងងុយដេក ហើយ​រេ​ចង្កូត​ទៅបុក​រថយន្ត​កុងតឺន័រ មកពី​មុខ​បណ្តាល​ឲ្យ​រថយន្ត​ទាំង ២ រង​ការខូចខាត​យ៉ាងដំណំ ដែល​រថយន្ត​ដឹក​អង្ករ​ខូចខាត​មួយ​ចំហៀង​មុខ​ស្ទើរ​ទាំងស្រុង ។​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័ម

​ឯ​ជនរងគ្រោះ ដែល​ស្លាប់​នោះ មានឈ្មោះ ពិសិដ្ឋ អាយុ ៣២ ឆ្នាំ រស់នៅ​សង្កាត់ ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៕ សុថា​ត់​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័មគ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័មគ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ដឹក​អង្ករ ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័ម