​ល្បិច​ទាំង​៣​ធ្វើ​ឲ្យ​កូន​ចូល​ចិត្ត​រៀន​

​ល្បិច​ទាំង​៣​ធ្វើ​ឲ្យ​កូន​ចូល​ចិត្ត​រៀន​

​មាន​កូន​ក្មេង​ខ្លះ​មិន​ចូល​ចិត្ត​រៀន​ធ្វើ​អ្វី​ឡើយ ដោយសារ​តែ​ឳ​ពុក​ម្តាយ​ការពារ​គេ​ជ្រុល​ពេក ធ្វើឲ្យ​គេ​ពឹងផ្អែក​តែ​លើ​អ្នក ហើយ​មិន​ចេះ​ធ្វើ​អ្វី​សោះ​។ ដូចនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ល្បិច​ទាំង​៣​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចង់​រៀន​ធ្វើ​គ្រប់បែបយ៉ាង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ឲ្យគេ​ធ្វើ​ដោយ​ផ្ទាល់​ដៃ​
នៅពេល​ដែល​កូន​ចង់​ធ្វើ​អ្វី​តែម្នាក់ឯង អ្នក​មិន​ត្រូវ​ហាមឃាត់​គេ​ទេ អ្នក​ត្រូវ​តែ​ឲ្យគេ​ប្រើ​ខួរក្បាល​ដើម្បី​អនុវត្ត​សកម្មភាព​មួយ​ចំនួន​ដូចជា ៖ ឡើងជណ្តើរ​ដោយ​ខ្លួនឯង លាងដៃ​ដោយ​ខ្លួនឯង កាន់​កែវ​ទឹក ឬ​ពាក់​ស្រោមជើង​ដោយ​ខ្លួនឯង ទើប​កូនអ្នកមាន​ខួរក្បាល​ឆ្លាត ហើយ​ចេះ​គ្រប់បែបយ៉ាង ប៉ុន្តែ​នៅពេលដែល​កូន​ធ្វើ​សកម្មភាព​ទាំងនោះ អ្នក​ត្រូវ​តែ​នៅក្បែរ ដើម្បី​ចៀសវាង​កុំឲ្យ​គេ​មាន​គ្រោះថ្នាក់​ផ្សេងៗ​បាន​។​

អ្នក​អាច​ឆ្លង​តាម​ការ​លេងល្បែង​ដើម្បី​ឲ្យ​កូន​ចង់​រៀន​
អ្នក​អាច​ប្រើ​ល្បែង​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការរៀនសូត្រ​យក​មក​លេង​ជាមួយ​កូន​បាន ដូចជា ក្តារបន្ទះ​រៀប​អក្សរ​ជាដើម ដោយ​មិន​ត្រូវ​បង្ខំ​ឲ្យគេ​អង្គុយ​រៀន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនបាត់​នូវ​អារម្មណ៍​ចង់​រៀន​បាន ប៉ុន្តែ​ប្រសិនជា​អ្នកលេង​ល្បែង​ដែល​ទាក់ទង​នឹង​អក្សរ គេ​នឹង​ចូលចិត្ត ហើយ​ចង់​រៀន​ដោយ​ខ្លួនឯង​។​

ត្រូវតែ​មាន​ចិត្ត​អំណត់​
គ្មាន​កូន​ក្មេង​ណា​ដែល​មិន​ដែល​ធ្វើ​ខុស​ឡើយ ដូចនេះ​នៅពេលដែល​គេ​ធ្វើ​ខុស អ្នក​មិន​ត្រូវ​ស្តីបន្ទោស​ឲ្យគេ ហើយ​ប្រាប់​គេ​ឲ្យធ្វើតាម​អ្នក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​មិន​ចង់​រៀន ដោយ​អ្នក​ត្រូវតែ​មាន​ចិត្ត​អំណត់​បង្រៀន​គេ​តាម​សម្រួល ទើប​កូន​អាច​រៀន​ចេះ​ពី​កំហុស​របស់​ខ្លួន នោះ​កូន​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ​ម្នាក់​នៅ​ថ្ងៃ​អនាគត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។