ផ្អើល​រត់ និង​សន្លប់​៧​នាក់ បន្ទាប់​​ពីឮ​សំឡេង​ទុ​ស្សេ​ក្នុង​រោងចក្រ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច មាន​ហេតុការណ៍​ភ្ញាក់ផ្អើលមួយ​ ដោយ​កម្មករ​-​ក​ម្មា​រិ​នី​រោងចក្រ​កាត់​ដេរ​យីហោសៅ​ លែន ចំនួន២​អគារ (​ទី​២ និង​ទី​៣) បាន​ភ័យ​និង​ផ្អើល​រត់​​ជាន់​ជើង​​គ្នា និង​ខ្លះ​ទៀត​ដួល​​បាន​សន្លប់​ចំនួន​៧​នាក់ បន្ទាប់​ពី​មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​រោងចក្រ ដោយ​មិនដឹង​ពី​មូលហេតុ ។

ហេតុការណ៍​នេះ  កើត​ឡើង​​កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៤ មីនា ២០១៦ ​ស្ថិត​នៅ​រោងចក្រ​សាកល​ហៅ​៦​ជាន់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ភូ​មិត្រ​ពាំង​​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហី​ហោ «​មូល​មិត្ត​» ដោយ​សមត្ថកិច្ច​កំពុង​ចុះ​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។