​ពលរដ្ឋ​​​មក​ពី​ខេត្ត​កំពង់​ស្ពឺ​យក​ញត្តិ​ដាក់ជូន​រដ្ឋ​សភា​​​ឱ្យ​ជួយ​អន្តរាគមន៍ដោះ​លែង​ស្ត្រី​​២នាក់​

​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយការណ៍​ពី​​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​​មុន​នេះ​បន្តិច​ថា ខណៈ​ពេល​នេះ​​ មាន​ប្រជា​ពលរដ្ឋ​ជាង​៧០​នាក់ ​តំណាង​ឱ្យ​​៦៥​គ្រួសារ​ដែល​មក​ពី​ភូមិ​​ថ្មី ​ឃុំ​តាំង​សំរោង ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ​​​បាន​មក​ដល់​​មុខ​​រដ្ឋ​សភា​ នៅរសៀល​ថ្ងៃទី​១៤ មីនា ២០១៦ នេះ ​ដើម្បីយក​ញត្តិ​​​ដាក់​ជូន​រដ្ឋសភា​​មេត្តា​ជួយ​អន្តរាគមន៍​​ទៅ​អាជ្ញា​ធរ​​​ខេត្ត​​កំពង់ស្ពឺ ឱ្យ​​ដោះ​លែង​ស្ត្រី​​​២នាក់​​ដែល​ជា​តំណាង​ពួក​គាត់ ​​​មាន​ ១-ឈ្មោះ ​យូ រ៉ន និង​២-ឈ្មោះ អ៊ិត រុំ ដែល​អាជ្ញា​ធរ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១១ មីនា ២០១៦ ។

ពួក​គាត់​បាន​អះអាង​ថា ជុំ​វិញករណី​​អាជ្ញា​ធរ​​ចាប់​ខ្លួន​​ស្ត្រី​ទាំង​២នាក់​​ខាង​លើ​នេះ ​ក្រោយ​ពី​ពួកគាត់​​​ទាំង​៦៥​គ្រួសារ​បាន​​​​នាំ​គ្នា​ធ្វើ​ការ​​តវ៉ា​​ជា​មួយ​អាជ្ញា​មូលដ្ឋាន​រឿង​ដី​​ចំនួន​៣៥០​ហិកតា ដែល​អាជ្ញាធរ​ភូមិ​​ឃុប​​គ្នា​​យក​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​​នា​ពេល​កន្លង​មក ​៕