រដ្ឋសភាជាតិ​ទទួលយកញត្តិទាមទារ​ឲ្យលោក កឹម សុខា​ បកស្រាយខ្សែអាត់សំឡេង

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅនៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១៤មីនានេះ ​មន្រ្តីរដ្ឋសភាជាតិបានចេញមក​ទទួលយកញ្ញត្តិរបស់ក្រុមនិស្សិតមួយក្រុមទាមទាររឲ្យ ​លោក កឹម សុខា​ បំភ្លឺបក​ស្រាយ​ពាក់ព័ន្ឋការបែកធ្លាយ​ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង ​ដែលសំឡេងឆ្លើយឆ្លង​នេះត្រូវគេ​អះអាងថា ​ជាសំឡេងរបស់លោក កឹម សុខា​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​ជាមួយស្រីស្នេហ៍ម្នាក់​ដែល​ឈ្មោះខុម ចាន់ដារ៉ាទី ​ហៅស្រីមុំ ។