ឃើញ​នាង​ទ្រាំ​លែង​បាន ចាប់​អូស​ចូល​ចម្ការ​រំលោភ​២​ដង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​​បញ្ជូនជន​សង្ស័យ​ម្នាក់​ទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៤ មីនា​២០១៦ ​បន្ទាប់ពីបញ្ចប់ការ​សាកសួរ​ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ ដែល​បានប្រព្រិត្ត​កាលពីចុងប្ដាហ៍មុនទៅលើនារី​ម្នាក់​អាយុ​១៧ឆ្នាំចំនួន២​ដង​ ​។ 

មន្រ្តីនគរបាលស្រុករុក្ខគិរីបានឱ្យ​ដឹងថា ជនសង្ស័យឈ្មោះវឿន ដាវី អាយុ២៣ឆ្នាំ  ។ ក្នុង​សកម្មភាព​ចាប់រំលោភនោះ​ គឺកាលពីវេលា​ម៉ោង០៩​យប់ថ្ងៃ​ទី​១១ ​មីនា​ ស្ថិតនៅក្នុងចំការដំឡូងមួយ​កន្លែង ក្នុងភូមិប្រឡាយ១៨ ឃុំស្ដុកប្រវឹក ពេលដែលនាងដើរចេញពីរោង​ការ ត្រឡប់​ទៅ​ផ្ទះ​ម្នាក់​ឯង​នា​ពេល​យប់  ។ ​ជន​សង្ស័យ​ត្រូវបានឃាត់ខ្លួន កាលពី​ព្រឹកថ្ងៃទី១២ មីនា បន្ទាប់ពីសមត្ថកិច្ចទទួល​បានពាក្យ​បណ្ដឹង​ពីនារីរងគ្រោះ។

​បើតាម​ប្រភពពីនារីរងគ្រោះ​​ថា  នៅម៉ោ​ងកើតហេតុ នាងបានដើរត្រឡប់​ទៅផ្ទះវិញ លុះនាងដើចេញពីរោងការបានប្រហែល២០០​ម៉ែត្រ ស្រាប់តែឈ្មោះដាវី ដើរទៅតាម​ពីក្រោយ ចាប់ក្រៀកច្របាច់.ក​នាងអូសចូលចម្ការ​ដំឡូងមីចាប់សម្រាត​ រួចរំលោភតែម្តង ។ នាង​បញ្ជាក់​ថា ខណៈនោះត្រូវ​នាង​ស្រែកឱ្យគេជួយដែរ​ តែត្រូវជននោះ​វាយនាងឱ្យ​សន្លប់​។ លុះបន្តិចក្រោយមក ទើបនាងដឹងខ្លួន ហើយ​ក៏ស្រែកឱ្យ​គេជួយ ។