​ឃាត់​​ខ្លួន​ជន​សង្ស័យ​​ចាប់​នារី​​ម្នាក់​​​រំលោភនៅ​វាល​ស្រែ​ ​

​ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ប្ដឹង​ប៉ូលិសឱ្យ​​ចាប់ខ្លួន​​​ពាក់​ព័ន្ធ​ករណី​​ចាប់​នារី​ម្នាក់​រំលោភ​សេព​សន្ថវៈ ​​ខណៈ​​​​ភាគី​ទាំង​២​នាក់​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​​​​ ​រួច​​​ណាត់​ជួប​គ្នា​ដើម្បី​សាសង​ស្នេហា​នៅ​វាល​ស្រែ​ ​តែ​​ត្រូវ​ក្រុម​គ្រួសារ​​​តាម​ទាន់ កាលពី​​វេលា​ម៉ោង​៧​និង​១០នាទី​យប់​​ថ្ងៃទី​១៣ មីនា ​ស្ថិត​នៅ​ចំណុច​វាលស្រែ​ខាងត្បូង​ ភូមិ​ស្លា​ខាង​លិច​ ឃុំ​ស្លា​ ស្រុក​សំរោង​ ​​។

លោក ​មឿង ​សា​រុន ​អធិការ​នគរបាល​ស្រុក​សំរោង​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ សុខ ​សម្បត្តិ​ ​​អាយុ​១៩​ឆ្នាំ ​រស់នៅ​​​ស្រុក​សំរោង​​ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ​ រស់នៅ​​ក្នុង​ខេត្ត​តាកែវ ។​

​លោក​អធិការ​​​ស្រុក​ ​បាន​បន្ត​​ថា​ ​យោង​តាម​​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារនារី​រង​គ្រោះ​​ថា មុន​ពេល​កើតហេតុ ​នារី​រង​គ្រោះ​​ជិះ​កង់​មក​ពី​ផ្ទះ​បងប្អូន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​​បាន​​​​ជួប​ជនសង្ស័យ​​​​ហើយ​ក៏​ឈប់​ ពេល​នោះ​ជន​សង្ស័យ​ឃើញ​ឱកាសល្អ​ ​​ក៏​​​ចាប់​​នាង​ផ្តួល​ទៅ​លើ​ដី​​រួច​​​​​​​​រំលោភ​​នៅ​​វាលស្រែ​​​ ​ខណៈ​នោះ​​​ក្រុម​គ្រួសារ​ក៏​មក​ទាន់​ ​ហើយ​នារី​រង​គ្រោះ​ក៏​​​ស្រែក​ចោទ​ថា​ ជនសង្ស័យ​ចាប់រំលោភ​​នាង​​តែ​ម្តង ​។

នៅ​ចំពោះ​មុខ​ប៉ូលិស​ ជនសង្ស័យ​បាន​និយាយ​ថា​ គ្មាន​ការ​ចាប់រំលោភ​អ្វី​ឡើយ​ ព្រោះ​ពួក​គេ​ស្រឡាញ់​គ្នា​ដោយ​បាន​និយាយ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ ​​មុន​ពេល​កើតហេតុ​​​​នាង​និង​រូប​គេ​​បាន​ណាត់​​ជួប​គ្នា​​និយាយ​​គ្នា​​លេង​​យ៉ាង​ស​ប្បាយ​រីក​រាយ​បំផុត ​លុះ​​​ពេល​ក្រុម​គ្រួសារ​នាង​មក​ដល់​នាង​បែរជា​ស្រែ​កថា​ ​​​រូប​គាត់​ជា​អ្នក​ចាប់​នាង​រំលោភ​ទៅ​វិញ ​គាត់​មិន​យល់​សោះ​ ​។ ​

ទោះ​បីជា​យ៉ាងណា​​ក្តី​ ​​ជន​សង្ស័យត្រូវ​បាន​​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​ ​​កសាង​សំណុំរឿង​បញ្ជូន​​​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ៕​