Mizuno Hikaru ខ្សែការពារ ក្លិបស្វាយរៀង ជាប់ជាកីឡាករ ជម្រើសជាតិ កម្ពុជា

ភ្នំពេញ៖ បើយោងតាម Facebook របស់ក្លិបកីឡា បាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង “Preah Khan Reach Svay Rieng FC” បានបង្ហាញពី វត្តមាន កីឡាករ ជើងខ្លំាងជនជាតិ ជប៉ុន គឺកីឡាករ Mizuno Hikaru ក្រោយពីសហព័ន្ធ កីឡាករ បាល់ទាត់ កម្ពុជា ដាក់បញ្ចូលក្នុង បញ្ជីក្រុមកីឡាករ ជម្រើស ទាំង១៨នាក់។

បន្ទាប់ពីត្រូវបាន ជ្រើសរើសជា សមាជិកក្នុងក្រុម Cambodian All Stars នាពេលថ្មីនេះៗ ខ្សែបម្រើការពារ សញ្ជាតិជប៉ុន របស់ក្លិប ព្រះខ័នរាជ ស្វាយរៀង យើងគឺ កីឡាករ Mizuno Hikaru ក៏ត្រូវបាន សហព័ន្ធកីឡាករ បាល់ទាត់ កម្ពុជា ចុចឈ្មោះឲ្យចូលរួម ក្រុមកីឡាករ ជម្រើសទាំង ១៨នាក់ ពីតាមបណ្តាក្លិប កីឡាបាល់ទាត់ នៃក្របខណ្ឌជម្រើស ជើងឯកជាតិ ដើម្បីប្រកួត សាកល្បង បច្ចេកទេស ជាមួយក្រុម ជម្រើសជាតិ កម្ពុជា នៅថ្ងៃទី១៤ ខែមីនា វេលាម៉ោង ៥ល្ងាច លើទីលានពហុកីឡាដ្ធានជាតិ។

គួរបញ្ជាក់ផងដែរថា កីឡាករព្រះខ័នរាជ ស្វាយរៀង ៧នាក់ (សឿយ វិសាល ប្រាក់ មុន្នីឧត្តម ណុប តុលា ហូយ ផល្លីន សំអឿន ពិដោរ នេន សុធារ័ត្ន និង សុក សំណាង) បានហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ កម្ពុជា ត្រៀមប្រកួត បញ្ចប់ក្នុងពូល ជាមួយនឹងក្រុមស៊ីរី នៃយុទ្ធនាការជម្រុះ ២០១៨ Russia World Cup នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខ នៅប្រទេសអូម៉ង់៕

Mizuno Hikaru ខ្សែការពារ ក្លិបស្វាយរៀង ជាប់ជាកីឡាករ ជម្រើសជាតិ កម្ពុជា

Mizuno Hikaru ខ្សែការពារ ក្លិបស្វាយរៀង ជាប់ជាកីឡាករ ជម្រើសជាតិ កម្ពុជា