សហព័ន្ធកីឡា ប៉ូលធ្វើតេស្ត ជ្រើសរើស អត្តពលិក ចូលរួម The 18th ASean University Games នៅសិង្ហបូរី ខែសីហា

ភ្នំពេញ៖ សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានតេស្តដល់ ក្រុមកីឡាករ- កីឡាការិនី ចំនួន ១៧ នាក់ ដើម្បីជ្រើសរើស រកអត្តពលិក ដែលមាន សមត្ថភាពខ្ពស់ ទៅចូលរួម ព្រឹត្តិការណ៍ការ ប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ានលើកទី១៨ “The 18th ASean University Games ” ដែលប្រទេស សិង្ហបូរី ធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅ នាខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរង របស់សហព័ន្ធ បានមានប្រសាសន៍ថា ការធ្វើតេស្តនេះ មានកីឡាករ- កីឡាការិនី ចំនួន ១៧ នាក់ ក្នុងនោះ មានកីឡាការិនី ៨នាក់ ដោយជម្រុះ យកតែបុរស ៤នាក់ និងនារី ៤នាក់តែប៉ុណ្ណោះ។ ដោយចម្រាញ់ រកកីឡាករ- កីឡាការិនី ណាដែលមាន សមត្ថភាពខ្ពស់ ដើម្បីបន្តធ្វើការ ហ្វឹកហាត់ បន្ថែមទៀត ជាមួយគ្រូបង្វឹក ២នាក់ គឺលោកគ្រូបង្វឹកអ៊ុក យ៉ារី បង្ហាត់កីឡាការិនី ចំពោះលោក គ្រូបង្វឹក សុខ ម៉ុង បង្ហាត់កីឡាករ ចំណែកការ ធ្វើតេស្តនេះ ដោយមានការប្រកួត ក្នុងវិញ្ញាសា ១ទល់១នាក់។

លោកគ្រូបង្វឹកអ៊ុក យ៉ារី បង្ហាត់កីឡាការិនី បាននិយាយថា សម្រាប់ កីឡាករ-កីឡាការិនី ប៉េតង់កម្ពុជា បានចូលរួម ព្រឹត្តិការណ៍ការ ប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ានលើកទី១៧ ធ្លាប់ទទួលបាន មេដាយសំរិទ្ធ ចំនួន៣ គ្រឿងមកហើយ រីឯការប្រកួត ឆ្នាំនេះក៏មាន សង្ឃឹមច្រើន ទទួល បានមេដាយដែរ តែមិនដឹងបាន មេដាយមាស ប្រាក់ និងសំរិទ្ធទេ សំខាន់ស្ថិតទៅ លើកការប្រកួតសិន៕