Ferguson ជឿជាក់ថា Leicester នឹងលើកពាន មុនចប់រដូវកាល ៣ប្រកួត

លោក Sir Alex Ferguson ជឿជាក់ថាក្រុមចាយលុយតិច តែខ្លាំង Leicester City នឹងលើកពានក្របខ័ណ្ឌ កំពូលអង់គ្លេសមុនចប់រដូវកាល ៣ប្រកួត។

អតីតអ្នកចាត់ការ ដែលដឹកនាំ Man Utd គ្រងជើងឯកលីគ ១៣សម័យកាល និយាយថា Leicester មានកីឡាករដែលពោរពេញ ដោយសមត្ថភាព អាចឈ្នះពានបាន ហើយបើសិនជាអាចយកឈ្នះ Newcastle យប់នេះបាន ពួកគេនឹងមាន៨ពិន្ទុដាច់ ខណៈការប្រកួតសល់ ៨ដងទៀតប៉ុណ្ណោះ។

“Leicester ពិតជាអាចឈ្នះពាន មុនចប់រដូវកាល៣ប្រកួត។ ខ្ញុំជឿជាក់បែបនេះ”។ លោក Ferguson បញ្ជាក់ដូច្នេះ។ បុរសជនជាតិស្កុតឡែនក៏បាន ពោលសរសើរដល់លោក Steve Walsh ជាអ្នកនៅពីក្រោយការនាំយក កីឡាករឆ្នើមៗមកកាន់ទឹកដី King Powerដែលមានដូចជា Kante, Jamie Vardy និងRiyad Mahrez ជាដើម៕

Ferguson ជឿជាក់ថា Leicester នឹងលើកពាន មុនចប់រដូវកាល ៣ប្រកួត

ប្រភព៖ សប្បាយ