ហាង​​ក្នុង​ស្រុក​មួយ​​ iPhone 6s លក់​ថ្លៃ​ដល់​ជាង ៥ពាន់​ដុល្លារ

ត្រកូល iPhone 6s ស៊េរីថ្មីថ្លៃខ្លាំង បំផុតត្រឹម ១ពាន់ដុល្លារ តែដោយឡែក iPhone 6s Clous De Paris មួយនេះមានតម្លៃ ថ្លៃដល់ទៅជាង ៥ពាន់ដុល្លារ។

ហាង​​ក្នុង​ស្រុក​មួយ​​ iPhone 6s លក់​ថ្លៃ​ដល់​ជាង ៥ពាន់​ដុល្លារ

កញ្ញា DyDy ដែលជាអ្នកជំនាញ ផ្នែកសេវាកម្មនៅហាង The V Store បានបញ្ជាក់ថា iPhone 6s Clous De Paris ត្រូវបានរចនា នៅប្រទេសអង់គ្លេស ដើម្បីតម្រូវចិត្ត អ្នកសម្ភារៈនិយមថ្លៃៗ ប្លែកពីគេ។ កញ្ញាថា ផ្នែកខ្លះនៃ iPhone 6s Clous De Paris ស្រោបដោយមាស ពិសេសត្រង់ជើងស៊ីម ប៊ូតុង Silent និងរន្ធដោតថ្ម។

ដោយឡែកសំបក របស់ iPhone 6s Clous De Paris ស្រោបស្រទាប់ Black Coating រឹងមាំនិងមាន តម្លៃថ្លៃ ដែលអាចការពារ ទូរសព្ទពីការ ធ្លាក់បែក រីឯប៊ូតុង សំឡេង និងប៊ូតុង Home ធ្វើពីគជខ្យង។

iPhone 6s Clous De Paris នេះមានទំហំ (បxទ) ១៣៨,៣ម.មx ៦៧,១ម.ម និងកម្រាស់ ៧,១ម.ម ដូចគ្នានឹង iPhone 6s ធម្មតាដែរ តែដោយសារ តែវាបំពាក់សុទ្ធ តែបរិក្ខារថ្លៃ ទើបធ្វើឱ្យតម្លៃ របស់វាថ្លៃខុស ទៅតាមនោះដែរ៕

ហាង​​ក្នុង​ស្រុក​មួយ​​ iPhone 6s លក់​ថ្លៃ​ដល់​ជាង ៥ពាន់​ដុល្លារ

ហាង​​ក្នុង​ស្រុក​មួយ​​ iPhone 6s លក់​ថ្លៃ​ដល់​ជាង ៥ពាន់​ដុល្លារ

ដោយ៖sabay

  • ហាង​​ក្នុង​ស្រុក​មួយ​​ iPhone 6s លក់​ថ្លៃ​ដល់​ជាង ៥ពាន់​ដុល្លារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/14  Category:កំសាន្ត