ខាត់ សុឃីម យកកូនស្រី ខាត់ ស្រីវង ទៅប្រៀបធៀប ជាមួយកូនតារាហ្វីលីពីន

ភ្នំពេញៈ នេះជាលើកទី១ សម្រាប់អ្នកសិល្បៈស្រុកយើង ដែលបានបង្ហាញមហិច្ឆតា និងមោទនភាពរបស់ខ្លួន ដែលមានកូន ក្មួយស្អាតស្រស់និង យកកូនរបស់ខ្លួន ទៅប្រៀបធៀបជាមួយកូន របស់តារាផ្សេងៗទាំងក្នុងនិងក្រៅប្រទេស ។

ជាក់ស្តែងថ្មីៗនេះ តារាចម្រៀងពហុជំនាញ នាង ខាត់ សុឃីម បានយករូបកូនស្រី របស់ ខាត់ ស្រីវង មកបង្ហោះដោយប្រៀបធៀប សម្រស់ក្មួយរបស់នាង ទៅនិងកូនតារាល្បីហ្វីលីពីន ព្រោះចង់បង្ហាញថា កូនអ្នកសិល្បៈស្រុកខ្មែរ ក៏មានសម្រស់ស្អាត មិនចាញ់កូនតារាបរទេសឡើយ ។

នៅក្នុងសារដែល តារាចម្រៀង និងជាម្ចាស់ហាងសម្អាងការ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបក្មួយរបស់នាង និងកូនតារាហ្វីលីពីន រួមជាមួយសារបែបជឿជាក់ លើខ្លួនឯងថា « យ៉ាងណាទេខ្ញុំ ម៉ែឪគេអត់ដឹងខ្លួនផង យករូបកូនគេមកផុស តិចគេយកទោសទៅ? ណាយកទៅស្ងោទៅអាំងអី ស្រេចតែគេចុះ អត់ខ្វល់សំខាន់អ៊ុមានក្មួយ cute love pink pink » ។

តាមរយៈរូបដែល តារាចម្រៀង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ PNN អ្នកនាង ខាត់ សុឃីម បង្ហោះនោះគឺជាចេតនារបស់នាង ដែលចង់បង្ហាញឲ្យមហាជន បានដឹងថា នាងមានក្មួយស្រីម្នាក់ ដែលមានមុខមាត់ស្រស់ស្អាតគួរឲ្យស្រលាញ់ សម្បុរខ្មៅស្រអែមស្រស់ មានសម្រស់ស្អាតមិនចាញ់កូន របស់តារាហ្វីលីពីនឡើយ ។

ទស្សនិកជន នៅចាំបានថា អតីតតារាស្រី ដែលធ្លាប់លេចមុខ ក្នុងនាមជាតារាកំប្លែង និងឡើងច្រៀងម្ដងម្កាល អ្នកនាង ខាត់ ស្រីវង បានជាប់ជំពាក់បេះដូង ជាមួយកន្លង់វ័យ៤០ឆ្នាំប្លាយ ជាអាណិកជនខ្មែរអាមេរិក មានមុខរបរជា តន្រ្តីករ លេងហ្គីតាសូឡូ នៅទីក្រុងឡូវែល ដោយនាងនិងស្វាមីបានដឹកដៃគ្នា ចូលរោងជ័យ តាមប្រពៃណី កាលពីអំឡុង ឆ្នាំ២០១១ ។ ហើយកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ នាងក៏ទទួលបានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ ដែលមានឈ្មោះថា pink pink ៕