ជីជី ស្អាត​អីចឹង ដឹង​ជិះ​ឡាន​​​​ស៊េរី​អ្វី​អត់?

តារាសម្ដែង និងជាពិធីការិនី កញ្ញា ពេជ្រ សូលីដា ហៅជីជី បានប្រាប់ Sabayថា បច្ចុប្បន្នខ្លួនជិះរថយន្តម៉ាក Toyota Camry ស៊េរីឆ្នាំ២០០៧ ដែលមាន តម្លៃជាង ២ម៉ឺនដុល្លារ។

ជីជី ស្អាត​អីចឹង ដឹង​ជិះ​ឡាន​​​​ស៊េរី​អ្វី​អត់?

ដោយ៖sabay

រថយន្តនេះ ជីជី ទើបតែប្ដូរបន្ទាប់ ពីនាងលក់ Toyota corolla ស៊េរី1995ចេញ កាលជាង២ឆ្នាំមុន។ តារាស្រីម្នាក់នេះ ប្រាប់ថា ចាប់តាំងពី បោះជំហាន ចូលសិល្បមក ខ្លួនទើបតែប្ដូររថយន្ត អស់ចំនួន២គ្រឿងប៉ុណ្ណោះ ហើយរថយន្តដំបូង ដែលនាងជិះ គឺToyota corolla សេរី១៩៩៥ ដែលនាង បានទិញពីបងស្រី របស់ខ្លួនមាន តម្លៃខ្ទង់៤ពាន់ដុល្លារ។

ស្រីស្អាត ជីជី បានឲ្យដឹងបន្ថែមថា មិនទាន់មានគម្រោង ប្ដូររថយន្តដែលខ្លួន ជិះរាល់ថ្ងៃទៀតទេ ព្រោះគិតថា Camry 07 នេះគឺសាកសម សម្រាប់ ខ្លួនខ្លាំងណាស់ ។ នាងបន្ថែមចុងក្រោយថា សុខចិត្តសន្សំ ប្រាក់ដើម្បីពង្រីក មុខរបរលក់ អីវ៉ាន់តាមOnlineដែល នាងកំពុងតែ ដំណើរការ ប្រសើរ ជាង ព្រោះរបរនេះ បច្ចុប្បន្ន កាក់កបគួរសម៕