Chilam Cheung ដឹកដៃប្រពន្ធរៀបការ ម្ដងទៀតបែប ប្រពៃណីឡាវ

គូស្នេហ៍តារាហុងកុង Chilam Cheungនិង Anita Yuen បានក្លាយជាកូន កំលោះកូនក្រមុំម្ដងទៀត តាមរយៈកម្មវិធី១របស់ទូរទស្សន៍ Zhejiang របស់ចិនដែលមានឈ្មោះថា “Having you in my life”។

ក្នុងដំណើរការថតរបស់កម្មវិធី ChilamនិងAnita បានតែងជាកូនកំលោះកូនក្រមុំរៀបការ និងគ្រងសំលៀកបំពាក់ បែបប្រពៃណីប្រទេសឡាវ ដោយមានអមគ្រឿង អលង្ការមាសផងដែរ។ កាលពីឆ្នាំ២០០១ ពេលដែលអ្នកទាំងពីរ ចូលរោងការជាមួយគ្នា គឺមិនបានរៀបចំពិធីធំដុំ និងថតរូបទុកជា អនុស្សាវរីយ៍បែបនេះទេ។

ហេតុដូចនេះ តារាទាំងពីរបានមករៀបការ នៅប្រទេសឡាវគឺពិតជា មានន័យខ្លាំងណាស់ ទោះវាជាការថតឲ្យទូរទស្សន៍ក៏ដោយ។ កំឡុងពេលថតឈុតរៀបការ Anitaបានផ្ដល់ស្នាមញញឹមយ៉ាងផ្អែមល្ហែមនិងពោលថា៖” ខ្ញុំមិនដែលគិតថា ពេលណាដែលមនុស្ស ពីរនាក់រៀបការនោះទេ មង្គលការនេះគួរតែពិសេសជាងនេះ ឬអាចមានចិញ្ចៀនពេជ្រជាដើម។ យ៉ាងណាក្ដី ប្រសិនបើអាច ខ្ញុំគិតថាល្អ ហេហេហេ”៕

ប្រភព៖ សប្បាយ