ភូមិគ្រឹះខ្មោចអាយុកាល ៣១ឆ្នាំ នៅតែបន្តការសាងសង់

អង់គ្លេស៖ ប្រសិនបើអ្នកធ្វើ ដំណើរឆ្លងកាត់ទីក្រុង Uckfield នៅ East Sussex ក្នុងប្រទេសអង់គ្លេស អ្នកនឹងជួបប្រទះ នូវភូមិនគ្រឹះមួយ ដែលសាងសង់រាប់ឆ្នាំ ។

យោងតាមគេហទំព័រ metro បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា ភូមិគ្រឹះនេះ មានឈ្មោះថា «ភូមិគ្រឹះខ្មោចនៃជនបទ East Sussex » ដែលមានតម្លៃ ៤០លានផោន ប្រហែល ៥៧លានដុល្លារអាម៉េរិក ។

សំណង់ភូមិគ្រឹះ Hamilton Palace ដែលគេហៅថា ផ្ទះខ្មោចនោះ បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ១៩៨៥ ប៉ុន្តែ Nicholas Van Hoogstraten ដែលជាម្ចាស់កម្មសិទ្ធ បានចាកចេញពីចក្រភពអង់គ្លេស ទៅប្រកបជំនួញនៅ ហ្ស៊ីមបាវេ ធ្វើឲ្យសំណង់នេះ នៅតែលតោល ។

អ្នកដែលរស់នៅភូមិគ្រឹះខ្មោចនេះ បានឲ្យដឹងថា «វាត្រូវបានគេទុកចោលលែង សាងសង់យូរណាស់មកហើយ »។

លោក Van Hoogstraten បានចាប់ផ្តើមវិស័យជំនួញអចលនទ្រព្យ នៅ បាហាម៉ាស ដោយមានអចលនទ្រព្យ ៣០០កន្លែងក្នុងដៃ តាំងពីអាយុ ២៣ឆ្នាំមកម្លេះ មុននឹងគាត់ក្លាយជាសេដ្ឋីវ័យក្មេងតាំងពីអាយុ ២៣ឆ្នាំ ។

ក្រោយមកគាត់បានលក់ផ្ទះ របស់គាត់ភាគច្រើន និងការវិនិយោគនៅក្នុង ឧស្សាហកម្មផ្សេងទៀតនៅ ក្រៅប្រទេសរួមមាននៅ ប្រទេសនីហ្សេរីយ៉ានិងហ្ស៊ីមបាវេ ហើយសំណងខាងលើ លោកនឹងបន្តសាងសង ដោយមិនអាចចោលជំរក រស់នៅតាំងពីក្មេងវ័យឡើយ៕

ភូមិគ្រឹះខ្មោចអាយុកាល ៣១ឆ្នាំ នៅតែបន្តការសាងសង់

ភូមិគ្រឹះខ្មោចអាយុកាល ៣១ឆ្នាំ នៅតែបន្តការសាងសង់

ភូមិគ្រឹះខ្មោចអាយុកាល ៣១ឆ្នាំ នៅតែបន្តការសាងសង់

  • ភូមិគ្រឹះខ្មោចអាយុកាល ៣១ឆ្នាំ នៅតែបន្តការសាងសង់已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/03/14  Category:កំសាន្ត