ញាក់សាច់ ! ព្យាបាល​សាច់​ដុះ​ក្នុង​ស្បូន​ដោយ​ប្រើ​ឈ្លើង ៥០០ ក្បាល​ឱ្យ​ចូលទៅ​បឺត​ឈាម​

6 Videos


​អ្នកស្រី Nina Evans វ័យ ៥០ ឆ្នាំ​ជា​ជនជាតិ​អង់គ្លេស​រស់នៅ​ទីក្រុង​ឡុង​ដ៍ ហើយ ដោយសារតែ​អ្នកស្រី កើតរោគ​ដុះ​សាច់​ក្នុង​ស្បូន​នោះ​ទើប​អ្នកស្រី​មិនអាច​មានគភ៌ ។ ដូច្នេះ​អ្នកស្រី​បាន​សាកល្បង​ទទួលយក​ការ ព្យា​ល​បាល​ដោយ​យក​ឈ្លើង​ដាក់ឱ្យ​ចូលទៅ​ទាម​បឺត​ឈាម​នៅត្រង់​ក​ស្បូន​អស់​រយៈពេល ៨ ខែ​ជាប់ៗ​គ្នា និង​បាន ប្រើប្រាស់​ឈ្លើង​ចំនួន ៥០០ ក្បាល ។ អ្នកស្រី​បាន​រំលឹកថា​កាលពី​នៅ​អាយុ ៤៥ ឆ្នាំ​ដោយសារតែ​ការព្យាបាល​បែប នេះ​មាន​ប្រសិទ្ធភាព​ទើប​អ្នកស្រី​អាចមាន​គភ៌ ហើយ​មិន​ត្រឹមតែ​បាត់​ដុំ​សាច់ ១​ដុំ​ប៉ុណ្ណោះ​ទេ ព្រមទាំង​អាច​កើត បានកូន​ប្រុស​ម្នាក់ទៀត​ផង ។​

ញាក់សាច់ ! ព្យាបាល​សាច់​ដុះ​ក្នុង​ស្បូន​ដោយ​ប្រើ​ឈ្លើង ៥០០ ក្បាល​ឱ្យ​ចូលទៅ​បឺត​ឈាម​

M88


​ ​សូម​រំលឹកថា កាលពី​ឆ្នាំ ២០០៣ អ្នកស្រី Nina Evans ចង់​មានកូន​យ៉ាង​អន្ទះសា​ជាមួយនឹង​ប្តី​ទី ២ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ព្រោះ​ប្រឹងប្រែង​អស់កាល ៥ ឆ្នាំទៅ​ហើយក៏​នៅតែ​មិនទាន់​ទទួលបាន​លទ្ធផល​ដែរ ។ ឆ្នាំ ២០០៨ អ្នកស្រី​ត្រូវបាន​ពិនិត្យឃើញ​មាន​ដុំ​សាច់​តូចៗ​ជាច្រើន​ដុះ​នៅត្រង់​ក​ស្បូន ហើយ​បើ​ទុក​យូរ​ទៅ​អាច​ក្លាយទៅជា​រោគ មហារីក​ដ៏​កាច​សាហាវ ។

ដូច្នេះ ធ្វើ​ឲ្យ​ក្តី​ស្រមៃ​ចង់បាន​កូន​របស់​អ្នកស្រី​ត្រូវ​រលាយ​សាបសូន្យ ។ ប៉ុន្តែ​អ្នកស្រី​មិន ព្រម​បោះបង់​ការព្យាយាម​ដោយ​ងាយៗ​នោះឡើយ ហើយ​អ្នកស្រី​ជឿជាក់​ពី​វិធី​ព្យាបាល​ដោយ​សត្វ​ឈ្លើង​នោះ ទើប​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី ដើម្បី​ស្វែងរក​អ្នកឯកទេស​ដែលមាន​ជំនាញ​ក្នុងការ​ប្រើប្រាស់​សត្វ​ឈ្លើង​ផ្នែក វេជ្ជសាស្ត្រ​ដាក់បញ្ចូល​ទៅក្នុង​ក​ស្បូន​សម្រាប់​ទាម​បឺត​ឈាម ដោយ​ការ​ទាម​ប្ត​ងៗ​រយៈពេល​កន្លះ​ម៉ោង ហើយ​នៅ ពេលដែល​វា​បឺត​ឈាម​ឆ្អែត វា​ក៏​ចេញមកក្រៅ​វិញ​ដោយ​ខ្លួនឯង ។​

ញាក់សាច់ ! ព្យាបាល​សាច់​ដុះ​ក្នុង​ស្បូន​ដោយ​ប្រើ​ឈ្លើង ៥០០ ក្បាល​ឱ្យ​ចូលទៅ​បឺត​ឈាម​
​ ​
​បន្ទាប់ពី​អ្នកស្រី Nina Evans ចាប់ផ្តើម​មានគភ៌ គឺ​រឹតតែ​មានការ​ជឿជាក់​ពី​វិធី​ព្យាបាល​ដោយ​សត្វ​ឈ្លើង បែបនេះ​ថែមទៀត​ហើយ​យល់ឃើញថា​សត្វ​ឈ្លើង​ទាំងអស់នោះ​អាច​កែសម្រួល​ដល់​ចលនា​ឈាម​រត់​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ការឈឺ​ចុកចាប់ ព្រមទាំង​អាចជួយ​បង្កើន​នូវ​ការបញ្ចេញ​ជាតិ​អ័រម៉ូន និង អាចធ្វើ​ឲ្យ​ស្បូន​ប្រែក្លាយជា ក្មេងខ្ចី និង​បង្កើន​ចំណង់​ផ្លូវភេទ​កាន់តែ​ពុះ​ក​ញ្ច្រោ​ល​ឡើង ហើយ​សូម្បីតែ​ពេល​កំពុង​មានគភ៌​ក៏​អាចដាក់​សត្វ ឈ្លើង​ចូលទៅ​បឺត​ឈាម​បានដែរ ។​

​ឆ្នាំ ២០១០ អ្នកស្រី​បាន​សម្រាលកូន​ប្រកបដោយ​ជោគជ័យ ពិសេស​ពេល​កំពុង​បំបៅ​ដោះ​កូន​គេ​ក៏​អាច ប្រើ សត្វ​ឈ្លើង​ឲ្យ​ជួយ​បឺត​ត្រង់​ក្បាលដោះ​ដើម្បី​ធ្វើ​ឲ្យ​ទឹកដោះ​ហូរ​ចេញ​បាន​ស្រួល ។ ការព្យាបាល​បែបនេះ​ត្រូវបាន ក្រុមគ្រូពេទ្យ​អង់គ្លេស​ចាត់ទុកថា ជាការ​ព្យាបាល​ដ៏​សាមញ្ញ​សម្រាប់​អ្នកស្រុក​នៅតាម​ជនបទ​ប៉ុណ្ណោះ ហើយ​តាម ពិត ទៅ គឺ​មិនមាន​តឹកតាង ឬ ​មូលដ្ឋានគ្រឹះ​ណាមួយ​ដែល​អះអាង​ឲ្យ​បាន​ប្រាកដប្រជា​ពី​ប្រសិទ្ធភាព​នៃ​ការព្យាបាល នោះឡើយ ៕ គ ឡេង​