នៅ​ព្រឹក​ថ្ងៃទី​១៥​មីនា​ សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​មួយទៀត​ នៅ​ខាង​លិ​ច​ភ្លើង​ស្តុ​ប​តាំង​កសាង​៣០០​ម៉ែត្រ​

នៅ​ព្រឹក​ថ្ងៃទី​១៥​មីនា​ សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​មួយទៀត​ នៅ​ខាង​លិ​ច​ភ្លើង​ស្តុ​ប​តាំង​កសាង​៣០០​ម៉ែត្រ​



​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែ​មីនា​ ខាងមុខនេះ​សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​មួយទៀត ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​ដង​មហាវិថី​សហព័ន្ធ​រុស្សី ខាងលិច​ភ្លើង​ស្តុ​ប​តាំង​កសាង​ចម្ងាយ​៣០០​ម៉ែត្រ ហើយ​ការ​ដំឡើង​ភ្លើងស្តុប​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​តម្រូវការ​នៃ​ការ​បើក​ច្រ​ក​ចេញចូល​ថ្មី​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ដោយសារ​តម្រូវការ​បើក​ច្រក​ចេញ​ចូល​ថ្មី​នៃ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី ដែល​មាន​ទីតាំង​លើ​ដង​មហាវិថី​សហព័ន្ធ​រុស្សី ខាងលិច​ភ្លើង​ស្តុប​តាំង​កសាង ចម្ងាយ ៣០០​ម៉ែត្រ ចាប់​ពី​ថ្ងៃ​ទី​១៥ ​ខែ​មីនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង០០​នាទី​ព្រឹក​តទៅ​។​ អាស្រ័យហេតុនេះ សូម​សាធារណជន​ជ្រាប​ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ​ផង​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អ​ញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់ ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ផង​ដែរ​៕​