រថយន្ត​១​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង របួស​ធ្ងន់​ស្រាល​២​នាក់​

រថយន្ត​១​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង របួស​ធ្ងន់​ស្រាល​២​នាក់​



ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​ខ្លួនឯង​លើ​ដង​ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ក្នុង​ភូមិ​តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​និង​ស្រាល​ចំនួន​២​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នោះ គឺជា​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ម៉ាក​សាមុយ​អាំ​ឡង ពណ៌​ស ពាក់​ស្លាក​លេខ​២B១១៨៤​សៀម​រាប បើកបរ​ដោយ​ឈ្មោះ លិ​វ លាក់ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​វិហា​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប រង​របួស​ស្រាល អ្នក​រួម​ដំណើរ​ឈ្មោះ ថ្លា វ៉ាន់​ថន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប មុខរបរ​គ្រូពេទ្យ រង​របួស​ធ្ងន់​។ សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដែល​បណ្ដាល​ឲ្យ​ក្រឡាប់​នោះ មូលហេតុ រថយន្ត​បែក​កង់​៕
រថយន្ត​១​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង របួស​ធ្ងន់​ស្រាល​២​នាក់​

រថយន្ត​១​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង របួស​ធ្ងន់​ស្រាល​២​នាក់​

រថយន្ត​១​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង របួស​ធ្ងន់​ស្រាល​២​នាក់​