សាលាស្រុក​ពាម​ជរ បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការងារ​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​ជូន​មន្ត្រី​របស់​ខ្លួន​

សាលាស្រុក​ពាម​ជរ បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការងារ​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​ជូន​មន្ត្រី​របស់​ខ្លួន​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​សាលាស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការងារ​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល ដើម្បី​ពង្រឹង​សមត្ថភាព​ជូន​មន្ត្រី​របស់​ខ្លួន​បន្ថែម​ទៀត លោក សៅ ប្រសិទ្ធ អភិបាលស្រុក​ពាម​ជរ​បាន​មានប្រសាសន៍ថា ដោយ​កន្លងមក មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​ស្រុក​ការ​យល់​ដឹង​ផ្នែក​ការងារ​រដ្ឋបាល​នៅ​មាន​កម្រិត ដូច្នេះ​ការគ្រប់គ្រង ឬ​ការ​តាក់តែង​លិខិតស្នាម​នានា​ជួប​ការ​លំបាក និង​មាន​ភាព​យឺតយ៉ាវ​។​

ដូច្នេះ​បានជា​សាលាស្រុក​បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​ឲ្យ​បាន​មន្ត្រី​ចូល​សិក្សា​ឲ្យ​បាន​គ្រប់គ្នា ដើម្បីឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បម្រើ និង​ផ្តល់​សេវា​លើ​លិខិត​ស្នាម​នានា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ជាពិសេស​ក្រោយពី​បញ្ចប់​វគ្គ​លោក​សង្ឃឹម​ថា មន្ត្រី​ទាំងអស់ នឹង​យក​ចំណេះដឹង​ថ្មី​នេះ​ទៅ​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ទទួលជោគជ័យ​៕