សិស្សានុសិស្ស ​ត្រូវ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា ដើម្បី​សុខភាព​ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

សិស្សានុសិស្ស ​ត្រូវ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា ដើម្បី​សុខភាព​ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​



ភ្នំពេញ ៖ សិស្សសាលា​វេ​ស្ទ​លែ​ន​ដ៍ ត្រូវ​ធ្វើជា​គំរូ​ដល់​សិស្ស​ដទៃទៀត ក្នុងការ​សម្អាត​បរិស្ថាន​សាលា​និង​ទីក្រុង​របស់​យើង ហើយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​កាត់បន្ថយ ​និង​លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​ក្តី​បារម្ភ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ជាងនេះទៅទៀត​សិស្ស​សានុសិស្ស​ត្រូវ​ចូលរួម​លេង​កីឡា​ទាំងអស់គ្នា ដើម្បី​សុខភាព​និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។

ក្នុង​របាយការណ៍​ស្វាគមន៍​របស់​លោក​ ថន សុក​លីម នាយក​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​ថ្មី​របស់​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ ក្រោម​អធិបតី​លោក ​គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ បាន​លើក​ឡើង​ថា សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​ បាន​បំផុស​ស្មារតី​ប្អូនៗ​សិស្សានុសិស្ស​ឲ្យ​មានគំនិត​ចេះ​ចែករំលែក និង​ទឹកចិត្ត​ចូលរួម​ចំណែក​សកម្មភាព​ក្នុង​សង្គម និង​ឲ្យ​ចេះ​ស្រលាញ់ គោរព ឲ្យ​តម្លៃ​មនុស្សជាតិ មិនដែល​ដាច់​ឡើយ​។​

ចំណែក​លោក ​គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កណ្តាល​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​សូម​អបអរសាទរ​ចំពោះ​សមត្ថ​ផល​ថ្វី​របស់​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ នាពេលនេះ ហើយ​លោក​សូម​ឲ្យ​សិស្សសាលា​វេ​ស្ទ​លែ​ន​ដ៍ ត្រូវ​ធ្វើជា​គំរូ​ដល់​សិស្ស​ដទៃទៀត ក្នុង​ការ​សម្អាត​បរិស្ថាន​សាលា ​និង​ទីក្រុង​របស់​យើង ហើយ​ត្រូវ​ពាក់មួក​សុវត្ថិ​ភាព​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​កាត់បន្ថយ​និង​លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​ក្តី​បារម្ភ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ជាងនេះទៅទៀត​សិស្សានុសិស្ស ​ត្រូវ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា ដើម្បី​សុខភាព​ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។

លោក ​គីម រិទ្ធី បន្ត​ថា ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ គឺជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​វិស័យ​អប់រំ ក្នុង​នោះ​សាលា​មានការ​យកចិត្ត​ទុក្ខ​ដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​ការ​បណ្ដុះបណ្ដាល​ក្មួយៗ​សិស្សានុសិស្ស​ដែល​ជា​ធនធាន​មនុស្ស​មួយ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេល​អនាគត​ពិតប្រាកដ ដូច​ពាក្យ​ស្លោក​មួយ​ឃ្លា​បាន​ពោល​ថា “យុវជន​ជា​សសរ​ទ្រូង​របស់​ប្រទេសជាតិ”។​

លោក​បន្ថែម​ថា លោកគ្រូ​ អ្នកគ្រូ​ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​នូវ​គុណភាព​អប់រំ វិន័យ សីលធម៌​របស់​សិស្សានុសិស្ស​ដើម្បី​ឲ្យ​ក្លាយ​ជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ក្នុង​សង្គម និង​ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​សហគមន៍​អាស៊ាន​ទាំងមូល៕

សិស្សានុសិស្ស ​ត្រូវ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា ដើម្បី​សុខភាព​ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

សិស្សានុសិស្ស ​ត្រូវ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា ដើម្បី​សុខភាព​ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

សិស្សានុសិស្ស ​ត្រូវ​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា ដើម្បី​សុខភាព​ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​