សម្ដេច​ប្រធានរដ្ឋសភា​ អញ្ជើញ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​

សម្ដេច​ប្រធានរដ្ឋសភា​ អញ្ជើញ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​



ភ្នំពេញ ៖ សម្ដេច​ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​ព័ត៌មាន​បង្ហោះ​តាម WhatsAPP​ របស់​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ។

សូម​បញ្ជាក់​ថា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើង​យន្ត​ហោះ ពិសេស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧​និង​០០​ល្ងាច ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​អូស្ត្រាលី គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្ដេច​ប្រធាន​រដ្ឋសភា នឹង​អញ្ជើញ​ចូល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា​ នៃ​ប្រទេស​អូស្ត្រាលី​ផង​ដែរ​៕ សម្ដេច​ប្រធានរដ្ឋសភា​ អញ្ជើញ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​