គោ​ចាស់​ កំពុង​ឆី​​​ស្មៅ​ខ្ចី ​ម្ដាយ​គេ​មក​ទាន់​ ហៅ​ប៉ូលិស​មក​អូស.ក​យក​ទៅ​ញាត់​ទ្រុង

គោ​ចាស់​ កំពុង​ឆី​​​ស្មៅ​ខ្ចី ​ម្ដាយ​គេ​មក​ទាន់​ ហៅ​ប៉ូលិស​មក​អូស.ក​យក​ទៅ​ញាត់​ទ្រុង



បន្ទាយមានជ័យ​ ៖ ​បុរស​ចំណាស់​ម្នាក់​ បាន​​ចាប់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ​រំលោភ​បាន​សម្រេច ​ក្រោយ​មក ​ក៏​ត្រូវ​ម្ដាយ​ជនរងគ្រោះ​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ​ខណៈ​​​​ជនសង្ស័យ​រូប​នេះ​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​មក​ដេកចាំ​ចម្ការ​នា​ពេល​យប់​ ហើយក៏​​​ចាប់​រំលោភ​​តែម្ដង។

ហេតុការណ៍​​នេះ​ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ ​នៅ​ចំណុច​ព្រៃ​ចម្ការ​មួយ​កន្លែង ​ស្ថិតនៅ​ក្នុង​ភូមិ​បឹង​ស្នោរ​ ឃុំ​ស្លក្រាម ​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ។

សេចក្ដី​រាយការណ៍​បាន​អះអាង​ថា ​ជនរងគ្រោះ​មាន ​ឈ្មោះ​ហ.ស.ន​ ​អាយុ​១៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ។ ចំណែក ​ជន​សង្ស័យ​មាន​​ឈ្មោះ​ទៀង ​អាយុ​៦៣​ឆ្នាំ​ ជា​​អ្នក​ស៊ី​ឈ្នួល​ ចាំ​ចម្ការ​ឲ្យ​អ្នក​ភូមិ​ខាងលើ។

សេចក្ដីរាយការណ៍​បន្ត​​​​​ថា ​នៅ​​​ម៉ោង​១២​យប់​​​ថ្ងៃ​ដដែល​នោះ ​ជន​សង្ស័យ​បាន​ហៅ​ប្អូនប្រុស​របស់​ជនរងគ្រោះ​ទៅ​ដេក​ជាមួយ។ ដោយ​ពេល​នោះ​​​​ស្ងាត់​ពេក​ទើប​​ជនរងគ្រោះ​ ដែល​ជា​បង​បាន​សុំ​ទៅ​ជាមួយ​ដែរ ហើយ​ជន​សង្ស័យ​ក៏​បាន​ឯកភាព​ឲ្យ​បងប្អូន​ទាំង​ពីរ​នាក់​មក​ដេក​ជាមួយ​តែ​ម្ដង។ ប្រភព​បន្ត​ទៀត​ថា​ នៅ​ពេល​នោះ​​​​​ ជន​សង្ស័យ ​​​​និង​ជនរងគ្រោះ​​ ​មិន​ទាន់​ដេក​ទេ​ ​ហើយ​​ជន​សង្ស័យ​ក៏​បាន​ដេញ​ឲ្យ​ប្អូនប្រុស​ចុះ​មក​លេង នៅ​នឹង​ដី។ ភ្លាមៗ​នោះ​ ជនរងគ្រោះ ​និង​សង្ស័យ​បាន​ដេក​ប្រឡែង​គ្នា​រហូត​បាន​ដោះ​ខោអាវ​ចេញ​អស់​ពី​ខ្លួន​ ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់​រំលោភ​បាន​សម្រេច​តែ​ម្ដង។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​មូលហេតុ​ ដែល​ធ្វើឲ្យ​បែកការ​នោះ​​ ​ដោយសារតែ​ប្អូន​បាន​ឃើញ​ផ្ទះ​រង្គើ​ខ្លាំង​ពេក​ ទើប​រត់​ឡើង​ទៅ​មើល​ ហើយ​ក៏​ឃើញ​អ្នក​ទាំង​ពីរ​កំពុងតែ​រមួល​គ្នា​ដូច​រាហូ​ចាប់​ចន្ទ។ ឃើញ​ដូច្នេះ ​​​​​​​ប្អូន​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ឲ្យ​មក​មើល​ផ្ទាល់​ភ្នែក​ម្ដង​ទៀត​ ទើប​រឿង​គោ​ចាស់​ឆី​ស្មៅ​ខ្ចី​នោះ​ដឹង​ដល់​មេ​​ប៉ុស្តិ៍​មក​អូស​​ទៅ​អធិការ​ទាំង​យប់​តែ​ម្ដង​​​ ខណៈ​ពេល​នេះ​ខាង​ប៉ូលិស​កំពុង​សាកសួរ​បន្ត​នៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕