ផ្ទះ​ប្រជាពលរដ្ឋ​២៣​ខ្នង​ ត្រូវ​បាន​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​មាន​៣​ភូមិ ​ក្នុងស្រុក​ម៉ាឡៃ​

ផ្ទះ​ប្រជាពលរដ្ឋ​២៣​ខ្នង​ ត្រូវ​បាន​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​មាន​៣​ភូមិ ​ក្នុងស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មាន​ចំនួន​២៣​ខ្នង​ នៅ​ភូមិ​អូរ​អំបិល ភូមិ​អូ​ប្រាសាទ និង​ភូមិ​សន្តិ​ភាព និង​សាលារៀន​១​ខ្នង​ទៀត ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៦​។​

លោក​វរសេនីយ៍ឯក ​ថូ ​សេង​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា​ មុនពេល​កើតហេតុ​នោះ​ នៅ​ល្ងាច​ថ្ងៃ​ទី​១១​ មាន​មេឃ​ភ្លៀង​១​មេ​អម​ទៅ​ដោយ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង​ពេលនោះ​មាន​ខ្យល់​កន្ត្រាក់​មួយ​បាន​បក់​មក​ចំ​ភូមិ​ចំនួន​៣​បណ្ដាល​ឲ្យ​បំផ្លាញ​អស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៣​ខ្នង ស្ថិត​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​ លោក​​បាន​បញ្ជាក់​ទៀត​ថា ​ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​២៣​ខ្នង​មាន​ភូមិ​អូរ​អំពិល​១៧​ខ្នង ភូមិ​អូ​ប្រាសាទ​៤​ខ្នង ភូមិ​សន្តិភាព​២​ខ្នង និង​សាលារៀន​មួយ​ខ្នង​ថែមទៀត​។​

លោក​ ថូ​ សេង​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​កើតហេតុ​រួច ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ចុះ​ទៅ​ដល់​កន្លែង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​នោះ ​រួច​ធ្វើការ​ត្រួតពិនិត្យ ​តើ​ផ្ទះ​ប្រពល​រដ្ឋ​ទាំង​២៣​គ្រួសារ​នោះ​ខូចខាត​ភាគច្រើន​ប៉ើង​ដំបូល​ផ្ទះ​មួយ​ចំនួន ​និង​ប៉ើង​រលំ​ផ្ទះ​មួយ​ចំនួន​សរុប​ជា​ទឹកប្រាក់​មិន​ដឹង​អស់​ប៉ុន្មាន​នោះ​ទេ​។

លោក​ ថូ​ សេង​ បាន​បញ្ជាក់​ទៀត​ថា ​លោក ​គោ​ស៊ុំ​ សារឿ​ត​ តែងតែ​និយាយ​ជារឿយៗ​ថា​ ឆ្នាំ​នេះ​មាន​អភូតហេតុ​គ្រោះកាច​ធំៗ​ដូចជា មាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​មក​ម្តងៗ​ជាហេតុ​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​បំផ្លាញ​ ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​យ៉ាង​ខ្លាំង​ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ពេល​ដែល​ជួប​គ្រោះថ្នាក់​ធម្មជាតិ​នោះ ​ត្រូវ​រក​កន្លែង​ជ្រកកោន​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​៕​