PTT បើក​យុទ្ធនា​ការជំរុញ​ការលក់​ប្រេងរំអិល​នៅលើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ពិ​ព័រ​ណ៌​ CAMAUTO 2016

PTT បើក​យុទ្ធនា​ការជំរុញ​ការលក់​ប្រេងរំអិល​នៅលើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ពិ​ព័រ​ណ៌​ CAMAUTO 2016



ភ្នំពេញៈ ក្រុមហ៊ុន ប្រេង ម៉ាក​PTT បាន​បើក​យុទ្ធនា​ការជំរុញ​ការលក់​គ្រប់​ផលិតផល​ប្រេងរំអិល​PTT ថ្មី​នៅក្នុង​ទីផ្សារ​កម្ពុជា ដោយបាន​ចូលរួម​ក្នុងការ​តាំង​ពិ​ព័រ​ណ៌​CAMAUTO 2016​នៅ​សាល​តាំង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​ពិធី​សម្ពោធ​គ្រប់​ផលិតផល​ប្រេងរំអិល​PTT ថ្មី​ជាមួយនឹង​ទម្រង់​ដប​ផលិតផល​ថ្មីស្រឡាង​ស្អាត នឹង​ឈានមុខ​គេ បានធ្វើ​ឡើង​ក្រោម​គោល​ការ​ប្រធានបទ​The Moving Innovation ព្រមទាំង​ក្រោម​គន្លឹះ​នៃ​ផ្នែក​ទីផ្សារ​Next forward ការឈាន​មុខជា​និរន្តរ៍​។​

​ ​
លោក Buranin Rattanasombat នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​PTT Plc ទទួលបន្ទុក​ធុរកិច្ច​ផ្នែក​ប្រេងរំអិល បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុមហ៊ុន​PTT បាន​ដំណើរ​ឧស្សាហកម្ម​ផលិត​ប្រេងរំអិល​ដោយមាន​មន្ទីរពិសោធន៍​ផ្ទាល់​ដែល​ត្រូវ​បានផ្តល់​ទំនុកចិត្ត​និង​ចំណាត់ថ្នាក់​ជា​មន្ទីរពិសោធន៍​មួយ​ដ៏​ល្អ​ដាច់​គេ​មួយ​ក្នុង​តំបន់​។​យើង​ទទួលបាន​នូវ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​ចំនួន​៨​ឆ្នាំ​បន្តបន្ទាប់​គ្នា​ដែល​ក្នុងនោះ​ផលិតផល​របស់​យើង​បាន​ដាក់លក់​នៅក្នុង​ប្រទេស​ចំនួន​៣៥​ទូទាំង​ពិភពលោក​។​

​លោក Buranin Rattanasombat បាន​ឲ្យ​ដឹង​បន្ថែមថា ទម្រង់​និង​ទ្រង់ទ្រាយ​ថ្មី​នៃ​ផលិតផល​របស់​យើង ផ្តល់នូវ​ភាពងាយស្រួល​ចំពោះ​អតិថិជន ដែល​ប្រើប្រាស់​នូវ​រាល់​ដំណក់​នៃ​ប្រេងរំអិល​PTT ដែល​បាន​កាត់បន្ថយ​សារធាតុ​ផ្លា​ស្ទីក​ក្នុង​ដំណើរ​ការផលិត​ប្រមាណ​ជា ៣០០,០០០​គីឡូ​ក្នុង​មួយឆ្នាំ​ដែលនាំអោយ​សារធាតុ​ឧស្ម័ន​កាបូ​និ​ច​ចំនួន​៤៨០,០០០​គីឡូ​ក្នុង​មួយឆ្នាំ​ត្រូវបាន​កាត់បន្ថយ​។​
​ ​
ក្រុមហ៊ុន​PTT បាន​បង្កើតឡើង​និង​ច្នៃប្រឌិត​នូវ​ផលិតផល​ខុសៗ​គ្នា ដើម្បី​បំពេញ​តាម​តំរូវការ​នៃ​អតិថិជន​។​ក្រុមហ៊ុន​PTT ផ្តល់ជូន​នូវ Performa សំរាប់​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើប្រាស់​ប្រេងសាំង​Dynamic សំរាប់​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត ព្រមទាំង Challenger សំរាប់​ម៉ូតូ​គ្រប់​ប្រភេទ​។ ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ សុទ្ធសឹងតែ​ស្ថិតក្នុង​កំ​រឹត​ខ្ពស់ ពី​កំ​រឹត​ស្តង់ដារ​រហូតដល់​កំ​រឹត​Synthetic ផងដែរ​។​
​ ​
បច្ចុប្បន្ននេះ​យើ​បាន​ផ្តោត​ការពង្រីក​មកកាន់​ទីផ្សា​រ​កម្ពុជា ដោយ​ស្របតាម​ការកើនឡើង​នៃ​តំរូវការ​ទីផ្សារ​។​លើសពីនេះទៅទៀត គឺ​យើង​ចង់​នាំមក​នឹង​ផ្តល់ជូន​នូវ​ផលិតផល គុណភាព​ខ្ពស់​ដែល​ពុំ​មែនមាន​ត្រឹមតែ​ប្រេងឥន្ធនៈ ក៏ដូចជា​កាហ្វេ​ដល់​អតិថិជន​កម្ពុជា
​គ្រប់ៗ​រូប​។​

​ឈរលើ​ចក្ខុវិស័យ​ពិភពលោក​លើ​ម៉ាក​នៃ​សញ្ញា ក្រុមហ៊ុន​PTT​បាន​ផ្តោត​ការច្នៃប្រឌិត​របស់ខ្លួន​ព្រមទាំង​អភិវឌ្ឍន៍​នូវ​រូបមន្ត​ដ៏​ល្អ ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​រីកចំរើន​និង​ផ្លាស់ប្តូរ​ឥតឈប់ឈរ​នៃ​បច្ចេកវិទ្យា ក៏ដូចជា​តំរូវការ​នៃ​អតិថិជន​ទាំង​អ្នកប្រើប្រាស់​យានយន្ត​ក៏ដូចជា​ផ្នែក​ឧស្សាហកម្ម​ទូទាំង​ពិភពលោក​៕