ហ្វេ​ស​ប៊ុ​ក “​រឿង​ពិត CNRP” នឹង​ទម្លាយ​រឿងរ៉ាវ​ស្នេហា​ជាមួយ​ស្រីៗ​ជាច្រើន​របស់លោក កឹម សុខា ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៦

ហ្វេ​ស​ប៊ុ​ក “​រឿង​ពិត CNRP” នឹង​ទម្លាយ​រឿងរ៉ាវ​ស្នេហា​ជាមួយ​ស្រីៗ​ជាច្រើន​របស់លោក កឹម សុខា ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៦



ភ្នំពេញ ៖ បណ្តាញ​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា “​រឿង​ពិត CNRP” បានប្រកាសថា នឹង​ទម្លាយ​រឿងរ៉ាវ​ស្នេហា​ជាមួយ​ស្រីៗ​ជាច្រើន​របស់លោក កឹម សុខា ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ ដើម្បី​ជូន​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅប្រទេស អាន និង​ពិចារណា អំពី​ទាក់ទង​ស្នេហា​ជាមួយ​ស្រីៗ​ជាច្រើន​នាក់ ក្នុង​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ដែល​គេ​អះអាងថា កំពុង​ប្រឡូកប្រឡាក់​ទៅដោយ​រឿង​ស្មោកគ្រោក និង​អសីលធម៌។

ហ្វេ​ស​ប៊ុ​ក “​រឿង​ពិត CNRP” បាន​សរសេរ​កាលពីរ​សៀ​ល​ថ្ងៃទី​១៤ ខែមីនា ថា “​តាមរយៈ​ទំនាក់ទំនង​ស្នេហា​របស់លោក កឹម សុខា នេះដែរ ខ្ញុំ​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​ឲ្យ​កាន់តែច្បាស់​អំពី​ពុតត្បុត និង​អំពើ​បោកប្រាស់​របស់លោក កឹម សុខា ដែល​ធ្វើ​នយោបាយ​ប្រឆាំងនឹង​យួន ប៉ុន្តែ​ខ្លួន​គាត់​បែរជាយក​ប្រពន្ធចុង​ជា​យួន ហើយ​ថែមទាំង​មានកូន​ទៀតផង​។ ដោយសារ​សំណុំរឿង​របស់លោក កឹម សុខា មាន​ចំនួន​៨៧ ទំព័រ ខ្ញុំ​សូម​ធ្វើការ​បង្ហោះ​តាម​ឆ្នាំ​នីមួយៗ ដោយ​ផ្តើមចេញពី​ឆ្នាំ​២០១៦ មុន ហើយ​ខ្ញុំ​នឹង​បង្ហោះ​ជា​អាល់​ប៊ុ​ម នៃ​ឯកសារ​ទាំង​៨៧ ទំព័រ​នេះ ដើម្បី​ឲ្យ​បងប្អូន​ងាយស្រួល​ក្នុងការ​រក្សាទុក និង​ស្រាវជ្រាវ ព្រមទាំង​បង្ហោះ​ជា​សំឡេង​សន្ទនា​គ្នា​របស់លោក កឹម សុខា តាម​ឆ្នាំ​នីមួយៗ ដោយ​ផ្តើមចេញពី​ឆ្នាំ​២០១៦ ដូចគ្នា​ដែរ​។

ចំណែក​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​របស់លោក កឹម សុខា ក្នុង​ឆ្នាំ​២០១២ ហ្វេ​ស​ប៊ុ​ក “​រឿង​ពិត CNRP” បាន​លើកឡើងថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ ខ្ញុំ​បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ស្នេហា​របស់លោក កឹម សុខា មាន​ចំនួន​៨៦ ទំព័រ​រួចមកហើយ គឺ​គិត​ត្រឹម​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ ប៉ុន្តែ​ដោយសារ​បញ្ហា​បច្ចេកទេស ទើប​បងប្អូន​អាក់ខាន​មិនទាន់បាន​អាន​នូវ​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​របស់លោក កឹម សុខា ក្នុង​ឆ្នាំ​២០១២ នៅឡើយ​។ ថ្ងៃនេះ ខ្ញុំ​សូម​បង្ហោះ​ជូន​នូវ​សំណុំរឿង​របស់លោក កឹម សុខា ក្នុង​ឆ្នាំ​២០១២ ដែលមាន​ចំនួន​៣២ ទំព័រ ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេស បាន​អាន និង​ពិចារណា​អំពី​ទំនាក់ទំនង​ស្នេហា​របស់លោក កឹម សុខា ជាមួយ​ប្រពន្ធចុង និង​ស្រី​ញី​ជាច្រើន​នាក់ នៅក្នុង​ជីវិត​នយោបាយ​ប្រជា​ភិ​ថុ​ត​របស់គាត់ ដែល​ប្រឡូកប្រឡាក់​ទៅដោយ​រឿងអាស្រូវ​ស្មោគគ្រោគ និង​អសីលធម៌​។

តាម​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ជាក់​ថា នៅ​ក្នុង​សម្រង់​សម្តី រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​របស់លោក កឹម សុខា ឆ្នាំ​២០១២ មិនសូវ​ជា​ខុសគ្នា​និង​រឿងរ៉ាវ​ចន្លោះ​ឆ្នាំ​២០១១ ២០១៦ ប៉ុន្មាន​នោះទេ គឺ​ចង់​រំលឹក​ឡើងវិញ​ផងដែរ​ថា លោក កឹម សុខា ដែល​ធ្វើ​នយោបាយ​ប្រឆាំងនឹង​យួន ប៉ុន្តែ​ខ្លួន​គាត់​បែរជាយក​ប្រពន្ធចុង​ជា​យួន ហើយ​ថែមទាំង​មានកូន​កាត់​យួន​ទៀតផង និង​ជានិច្ចកាល​លោក កឹម សុខា បាន​ទាក់ទង​គិត​ចំពោះ​ប្រពន្ធចុង​ជា​ស្ត្រី​យួន​ខ្លាំងណាស់ សូម្បីតែ​គាត់​ទៅ​ក្រៅប្រទេស ក៏​ទាក់ទង​សួរ​នាំមក​ប្រពន្ធចុង ជា​ស្រី​យួន​ជា​ញឹកញាប់​។ ក្រៅពីនេះ ក្នុង​សំណុំរឿង​របស់លោក កឹម សុខា ឆ្នាំ​២០១២ ក៏បាន​បង្ហាញ​នូវ​ទង្វើ​អសីលធម៌ លោ្ម​ភ​កាម​របស់លោក កឹម សុខា​ផងដែរ ដោយ​គាត់​នៅមាន​ការទាក់ទង​ស្នេហា​លួចលាក់ ដើម្បី​កំដរ​ភាពសប្បាយ ភ្លើតភ្លើន​ជាមួយនឹង​ស្រី​ស្នេហ៍​ជាច្រើន​នាក់​ទៀត ដូចជា​ឈ្មោះ ស្រី​លក្ខណ៍ ស្រី​ពៅ ស្រី​ចិន​…. ជាដើម។

ហ្វេ​ស​ប៊ុ​ក “​រឿង​ពិត CNRP” បាន​បញ្ជាក់ថា ឯកសារ​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​របស់លោក កឹម សុខា ឆ្នាំ​២០១២ នេះ នឹង​បញ្ចូល​ក្នុង​អាល់​ប៊ុ​ម ជាមួយ​ឯកសារ​៨៦ ទំព័រ​មុន​ផងដែរ ដើម្បីឱ្យ​បងប្អូន​ងាយស្រួល​ក្នុង​ការ​រក្សាទុក និង​ស្រាវជ្រាវ ហើយ​នឹង​បន្ត​បង្ហោះ​ជា​សំឡេង​សន្ទនា​គ្នា​នូវ​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ក្នុង​ឆ្នាំ​២០១២ បន្តទៀត​៕