“​ត្រសក់​” អ្នក​គួរតែ​ញ៉ាំ​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​

“​ត្រសក់​” អ្នក​គួរតែ​ញ៉ាំ​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​

​ការសិក្សា​ជា​ច្រើន​ថ្មីៗ​នេះ បានបង្ហាញ​ថា សារធាតុ​ដែល​ត្រូវបាន​គេ​រកឃើញ នៅក្នុង​ផ្លែ​ត្រសក់ ពិតជា​មាន​សារៈប្រយោជន៍​ច្រើនណាស់ ចំពោះ​សុខភាព​ទូទៅ សក់ និង​ស្បែក​របស់​អ្នក​។​

-​    ​ត្រសក់ អាច​ការពារ ជំងឺមហារីក​បាន​ច្រើន​ប្រភេទ​-​    ​ត្រសក់ អាច​ជួយ​ស្តារ បញ្ហា​សុខភាព​សក់​របស់​អ្នក ឲ្យ​ត្រឡប់​មក​រក​ភាព​ធម្មតា​វិញ​
-​    ​ត្រសក់ អាច​ជួយ​បញ្ចេញ​ជាតិពុល និង​ការ​សំណល់​នានា ចេញពី​ក្នុង​រាងកាយ​របស់​អ្នក​
-​    ​ត្រសក់ ជួយ​បង្គ្រប់ និង​ការពារ​បញ្ហា​ខ្វះ​ជាតិ​ទឹក​
-​    ​ត្រសក់ ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និង​ដុត​កា​ឡូរី ដែល​បណ្តាល​ឲ្យ​អ្នក​ធាត់​
-​    ​ត្រសក់ សម្បូរ​វីតាមីន B ដូច្នេះ អ្នក​ដែល​ខ្វះ​វីតាមីន​នេះ អាច​ញ៉ាំ​ត្រសក់​រាល់ថ្ងៃ ដើម្បី​ជំនួស​ថ្នាំពេទ្យ​
-​    ​ត្រសក់ ជួយ​បង្ការ​បញ្ហា​ខ្យល់​ដកដង្ហើម ដូច្នេះ អ្នក​ដែល​មាន​ក្លិន​មាត់​មិនល្អ គួរតែ​មាន​ទម្លាប់​ទំពារ​ត្រសក់​ហើយ​
-​    ​ត្រសក់ ជួយ​ការពារ​ជំងឺ​ជា​ច្រើន រាប់​ទាំង​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម និង​គ្រប់គ្រង​កម្រិត​កូឡេស​ស្តេ​រ៉ូល​
-​    ​ត្រសក់ ដើរ​តួនាទី​សំខាន់ ក្នុង​ការព្យាបាល​បញ្ហា​ស្បែក ដូចជា ការឡើង​កន្ទួល​រមាស់ ការ​រលាកភ្លើង និង​កម្តៅថ្ងៃ​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។