មុន​ផឹក​ស្រវឹង អាន​អត្ថបទ​នេះ​សិន ប្រយ័ត្ន​ស្លាប់​

មុន​ផឹក​ស្រវឹង អាន​អត្ថបទ​នេះ​សិន ប្រយ័ត្ន​ស្លាប់​

​ច្បាប់​ចរាចរណ៍ បាន​ហាមប្រាម​អ្នក មិន​ឲ្យ​បើកបរ ក្នុង​សភាព​ស្រវឹង ពីព្រោះ អ្នក​អាច​នឹង​បាត់បង់​ម្ចាស់ការ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​ខ្លួនឯង និង​អ្នក​ដទៃ​។​

​ក្រៅ​ពី​បញ្ហា​នេះ គ្រឿង​ស្រវឹង ក៏​អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​សុខភាព​ផងដែរ ពីព្រោះ គ្រឿង​ស្រវឹង ធ្វើឲ្យពុល​ថ្លើម​ខ្លាំងណាស់​។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​មិន​ត្រូវ​ធ្វើ ពេល​អ្នក​ផឹក​ស្រវឹង បើ​មិន​ចង់​ស្លាប់​ទាំង​វ័យក្មេង​។​

​បម្រាម​

​ហាម​គេង​ម្នាក់ឯង​
​ពេល​អ្នក​ស្រវឹង អ្នក​អាច​ភ្លេចខ្លួន បាត់បង់​ស្មារតី មិនដឹង​ធ្វើ​អ្វី​នោះ​ទេ​។ គ្រឿង​ស្រវឹង ក៏​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នក ឡើង​ខ្ពស់​ជាង​ធម្មតា ដូច្នេះ វា​ពិតជា​មាន​គ្រោះថ្នាក់​ណាស់ សម្រាប់​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​ទៀត​។​

​កុំ​ញ៉ាំ​កាហ្វេ​
​ជាតិ​អាល់កុល ដែល​មាន​នៅក្នុង​ស្រា និង​ស្រា​បៀ​រ អាច​ធ្វើឲ្យ​អ្នកខ្វះ​ជាតិ​ទឹក ដូច្នេះ ពេល​អ្នក​ផឹក​កាហ្វេ វា​នឹង​ធ្វើឲ្យ​អ្នក បាត់បង់​ជាតិ​ទឹក​កាន់តែច្រើន ដែលជា​មូលហេតុ​បណ្តាល​ឲ្យ ខូចខាត​ទៅ​ដល់​ខួរក្បាល​។

​ប្រយ័ត្ន​ក្អួត​
​ជា​ការពិត មិន​ថា​អ្នក​ពូកែ ឬ​ធន់​នឹង​ការ​ញ៉ាំ​ស្រា​ប៉ុណ្ណា​នោះទេ អត្រា​នៃ​ការ​ក្អួត និង​ចង្អោរ​ពិតជា​មាន​ច្រើន ដូច្នេះ ចូរ​ត្រៀមខ្លួន​ឲ្យ​ហើយ សម្រាប់​បញ្ហា​នេះ បើ​មិន​ចង់​ខ្មាស់​គេ ឬ​បង្ក​បញ្ហា​ដល់​សុខភាព​នោះទេ​។

​កុំ​ដើរ​ផ្តេសផ្តាស​
​ពេល​មាន​មិត្តភក្តិ ឬ​បងប្អូន​ស្រវឹងស្រា អ្នក​ត្រូវ​ឃាត់ និង​ហាម​គេ មិន​ឲ្យ​ដើរ​ផ្តេសផ្តាស​ឡើយ ពីព្រោះ គេ​អាច​បាត់បង់​ស្មារតី ដើរ​ធី​ង​ធោង ឬ​បង្ក​ជា​គ្រោះថ្នាក់​បាន​។​

​កុំ​ងូតទឹក​ត្រជាក់​
​ស្រា ធ្វើឲ្យ​សីតុណ្ហភាព​អ្នកចុះ​ទាប ដូច្នេះ បើ​អ្នក​ងូតទឹក​ត្រជាក់​ថែម​ទៀត​នោះ ច្បាស់​ណាស់ អ្នក​ប្រហែលជា​អាច​មាន​គ្រោះថ្នាក់ ដូចជា ដួលសន្លប់ ឬ​បោក​ក្បាល នៅក្នុង​បន្ទប់ទឹក​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។