បង្កើត​បន្ទះ​បិត​បាតជើង​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​តាម​វិធី​ធម្មជាតិ​

បង្កើត​បន្ទះ​បិត​បាតជើង​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​តាម​វិធី​ធម្មជាតិ​

​សកម្មភាព​រស់នៅ​បែប​អសកម្ម​ប្រចាំថ្ងៃ​របស់​យើង​ម្នាក់ៗ គឺ​នឹង​អាច​ធ្វើឲ្យ​មាន​ចលនា​ឈាមរ​ត់ ដ​ណើ​រការ​មិនល្អ ជាពិសេស​គឺ​នៅ​ត្រង់​កជើង និង​ផ្នែក​នៃ​ប្រអប់ជើង​ខាងក្រោម​។ វិធី​ដោះស្រាយ​ដ៏​ងាយស្រួល​នោះ​គឺ យើង​ត្រូវ​បិត​បន្ទះ​ស្អិត​បិត​បាតជើង ដើម្បី​បណ្តេញចេញ​នូវ​ជាតិពុល​ទាំងនេះ​។ វិធី​នេះ​មាន​ប្រសិទ្ធភាព ដោយ​វា​នឹង​ជួយ​ឲ្យ​ឈាម និង​ទឹករងៃ ធ្វើ​ចលនា​ចូលទៅ​ក្នុង​រាងកាយ ហើយ​ក៏​ដូចជា​ជួយ​បឹត​ស្រូប នូវ​ជាតិពុល​ចេញពី​រាងកាយ​បាន​ផង​ដែរ ។​
​បន្ទះ​ស្អិត​បិត​បាតជើង​ដើម្បី​បណ្តេញ​នូវ​ជាតិពុល នេះ​ត្រូវ​ប្រើ​នៅ​ក្នុង​ពេល​ល្ងាច មុនពេល​ចូល​គេង​ដើម្បី​បំបាត់​ជាតិពុល នៅក្នុង​ពេល​យប់​។​

​ជា​ការពិត អ្នក​អាច​រក​ទិញ​ផលិតផល​ទាំងនេះ នៅតាម​ទីផ្សារ​តែ​តម្លៃ​របស់​វា​ពិតជា​មិន​ថោក​ប៉ុន្មាន​នោះទេ ក៏​ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ខ្លួនឯង ដោយ​ប្រើ​គ្រឿងផ្សំ​នៅក្នុង​ចង្ក្រាន​បាយ របស់​អ្នក​។​
 

វិធី​ក្នុង​ការរៀបចំ​៖

  • ស្បៃ ឬ​កំប្រេស​សម្រាប់រុំ​
  • ​ខ្ទឹម​ស​
  • ​ខ្ទឹម​បារាំង​
  • ​ទឹក​
  • ​ស្រោម​ជើង​

​វិធី​ក្នុង​ការអនុវត្ត​
​ជាដំបូង អ្នក​ត្រូវ​ចិញ្ច្រាំ​ខ្ទឹមស និង​ខ្ទឹមបារាំង​ឲ្យ​ល្អិ​តតូចៗ​។ នៅ​ក្នុង​កំសៀវ ចាក់ទឹក​ចូល ហើយ​ដាំ​វាឲ្យ​ពុះ​។ ដាក់​ខ្ទឹមស និង​ខ្ទឹមបារាំង​ដែល​អ្នក​បាន​ចិញ្ច្រាំ​ចូលទៅ​ក្នុង​នោះ ហើយ​ស្ងោរ​វាឲ្យ​ពុះ​តិចៗ​ក្នុង​រយៈពេល​១០​នាទី​បន្ថែមទៀត​។ ទុក​ឲ្យ​វា​ត្រជាក់ រួច​ចាក់ទឹក​នេះ​ឲ្យ​សើមទៅនឹង​ស្បៃ ឬ​បង់​ស្អិត​សម្រាប់​រុំ ហើយ​ដាក់​វា​នៅលើ​បាតជើង បន្ទាប់​មក​ពាក​ស្រោមជើង​។ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​របស់​វា​នៅ​ព្រឹក​ថ្ងៃស្អែក​ដោយ​បន្ទះ​នេះ​នឹង​ប្រែជា​ខ្មៅ ដោយសារ​តែ​ជាតិពុល​ត្រូវបាន​បឺត​ស្រូប​ចេញពី​រាងកាយ ។​

​ប្រសិទ្ធភាព​របស់​បន្ទះ​ស្អិត​បិត​ជើង​ធម្មជាតិ ក្នុងការ​កំចាត់​ជាតិពុល​ក្នុង​រាងកាយ​នេះ​មាន​ដូចជា​៖

  • ​សម្អាត និង​កំចាត់​ជាតិពុល​ក្នុង​រាងកាយ​
  • ​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​ផ្សេងៗ​ទៅ​លើ​រាងកាយ​
  • ​ពង្រឹង​សមត្ថភាព​រាង​កាយ ត​ទល់​នឹង​បញ្ហា​អ្វីមួយ​
  • ​ការផ្លាស់ប្តូរ​របៀប​រស់នៅ​ប្រចាំថ្ងៃ​
  • ​បង្កើន​ថាមពល​
  • ​ជួយ​ឲ្យមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តោតអារម្មណ៍​
  • ​ធ្វើឲ្យ​មាន​តុល្យភាព​ក្នុង​រាងកាយ​
  • ​ជួយ​សម្រាល​ឥទ្ធិពល​នៃ​ស្ត្រេ​ស​
  • ​ធ្វើឲ្យ​គេ​ង​បាន​លក់​ស្រួល​
  • ​បន្ថយ​ដំណើរការ​នៃ​ភាព​ឆាប់​ចាស់​មុន​អាយុ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។