ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

នាពេលកន្លងមក មានតែមិត្ត អ្នកអាន សួរពីកម្មវិធី សម្រាប់លាក់ កម្មវិធី ឬ Tweak សម្រាប់លាក់ កម្មវិធី ហើយ ខេមបូ ក៏បានណែនាំ មកច្រើនដែរ តែលើកនេះ ខេមបូ ចង់ធ្វើឲ្យអ្នក ទាំងអស់គ្នា ភ្ញាក់ផ្អើល ម្តងជាមួយ Tweak មួយទៀត ដែលអាច ធ្វើឲ្យ Folder បំបាំងកាយ បាន។

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

Tweak នេះ មានឈ្មោះ StealthFolder វាមានសមត្ថភាព អាចធ្វើឲ្យ Folder ដែលមាន នៅលើ Homescreen របស់អ្នក បំបាំង កាយបាន តែអ្នក នៅតែ អាចបើក Folder ទាំងនោះ ដូចធម្មតាអញ្ចឹង ដោយគ្រាន់តែ មើលមិនឃើញ ប៉ុណ្ណោះ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា StealthFolder ហើយធ្វើ ការដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ ហើយរាល់ Folder នៅលើ Homescreen របស់អ្នក នឹងមើល លែងឃើញ
  • បើសិនជាអ្នកចង់ធ្វើឲ្យដូចធម្មតាវិញ អ្នកត្រូវលុប Tweak នេះចេញពី Cydia វិញ ពេលនោះ វានឹង ដូចធម្មតាវិញ។

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

និយាយតាមត្រង់ Tweak នេះ ពិតជា ប្លែកបន្តិច តែវាពិតជា Tweak មួយ ដែលកម្ររកបាន ហើយអ្នកអាច សាកប្រើប្រាស់ បាន ដើម្បីដឹង ពីអត្ថប្រយោជន៍ ពិតរបស់វា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

  • ដោយ: Hong
  • 11:13 AM, 14 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ