9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

មិត្តអ្នកអាន ប្រហែលជាឆ្ងល់ តើអ្វីដែល​កម្រ​មាន​អ្នក ដឹង​ពីការ​ប្រើប្រាស់​ស្មាត​ហ្វូន នាពេល​បច្ចុប្បន្ន​នេះ​។ មុន​ដល់​ចំនុច​ទាំងនេះ អ្នកត្រូវ​ដឹង​ថា ស្មាតហ្វូន​ជា​ប្រភេទ ទូរស័ព្ទ​ឆ្លាតវៃ ដែលមានមុខងារ​ពិសេសៗ​ច្រើន ហើយអ្នកប្រើប្រាស់ មួយចំនួន មិនបានប្រើប្រាស់មុខងារបានទាំងអស់នោះទេ ជាពិសេសម​នុស្ស​មួយ​ចំនួន​ប្រើប្រាស់វាត្រឹមតែធ្វើការខល, មើលវីដេអូ, ស្តាប់ចម្រៀង ឬប្រើប្រាស់កម្មវិធី និងប្រើ​អ៊ីនធើណេត ហើយអ្នកត្រូវដឹងថា នៅមានអ្វីច្រើនទៀត ដែលអ្នកអាចប្រើប្រាស់ជាមួយស្មាតហ្វូនបាន។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

នៅក្នុងអត្ថបទនេះដែរ យើងចង់ណែនាំមិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ស្មាតហ្វូនទាំងដំនើរការប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ឲ្យបានដឹងពីការប្រើប្រាស់មួយចំនួន ដែលទាក់ទងនឹងស្មាតហ្វូន​ដែល​អ្នក​កំពុងប្រើប្រាស់សព្វថ្ងៃនេះ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានការណែនាំខាងក្រោម៖

  1. ធ្វើការសាកថ្មបានរយៈទូរទស្សន៍

ត្រង់នេះ ចំនុចប្រហែលជាប្លែកបន្តិច តែពេលខ្លះក៏មានអត្ថប្រយោជន៍ដែរ ពេលដែលអ្នកទៅ​គេង​នៅ​សណ្ឋាគារ ហើយអ្នកត្រូវការសាកថ្មស្មាតហ្វូន តែមិនមានដុំប៉ុន្តែមានខ្សែ ដូចនេះ អ្នកអាចសម្លឹងមើលរន្ធ USB ដែលមានជាប់នៅទូរទស្សន៍ បើសិនជាមាន អ្នកអាចដោតខ្សែភ្ជាប់សំរាប់សាកបញ្ចូល​ថ្មស្មាត​ហ្វូន​បាន។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. របៀបដាស់តឿនមួយប្រភេទទៀត

ត្រង់ចំនុចនេះ ពិតជាពិសេស អ្នកអាចប្រើប្រាស់កម្មវិធី Reminder ដែលមានលើ iOS និង Google keep សំរាប់ដាស់តឿនអ្នកធ្វើអ្វីមួយ ដោយធ្វើការកំនត់តំបន់ណាមួយ ឬកន្លែងណាមួយដែលអ្នក​ទៅ​ដល់​ ឬចាក​ចេញ ស្មាតហ្វូននឹងចេញសំលេងដាស់តឿនអ្នកភ្លាមៗ។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. រៀនពីរបៀបចែករំលែកតំបន់ដែលអ្នកកំពុងនៅ

ពេលខ្លះ អ្នកមានការវង្វេង ឬមិនដឹងផ្លូវច្បាស់នៅពេលធ្វើដំនើរទៅកាន់តំបន់ផ្សេងៗ អ្នកអាចត្រូវធ្វើការ​ចែក​រំលែកតំបន់ដែលអ្នកកំពុងនៅ (share location) ទៅកាន់នរណាម្នាក់ ដើម្បីឲ្យពួកគេដឹងថាអ្នក នៅ​ទីនោះពិតប្រាកដមែន ទើបវាបង្កើនសុវត្ថភាព និងមានភាពស្រួល សំរាប់អ្នក។ អ្នកអាចចែករំលែក​បាន​ជាមួយ​កម្មវិធី Maps របស់ iOS និងកម្មវិធី Google Maps របស់ Android ។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. យកសំបកកាសែតជំនាន់មុន មកប្រើប្រាស់ធ្វើជាជើងតម្រ

ត្រង់នេះ មានមិត្តអ្នកអាន ច្រើនប្រហែលជាបានស្គាល់ សំបកកាសែតប្រភេទនេះ ដែលមានការ​ពេញ​និយម​ប្រើប្រាស់ច្រើន នាឆ្នាំ 1990 ហើយមកដល់ពេលនេះ វាបានក្លាយជាវត្ថុគ្មានតម្លៃហើយ ដូចនេះ​អ្នក​អាច​យ​កវាមកប្រើប្រាស់ធ្វើជាជើងតម្រសំរាប់ស្មាតហ្វូនបាន។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. ប្រើប្រាស់ថង់កិប

នៅពេលដែលធ្វើដំនើរទៅលេងនៅមាត់សមុទ្រ ឬតំបន់ដែលមានទឹក អ្នកអាចប្រើប្រាស់​ថង់ដែល​អាច​កិប​បាន ដើម្បី​អាចងាយស្រួលឲ្យអ្នកប្រើប្រាស់ និងមិនបាច់ភ័យខ្លាចថាស្មាតហ្វូនអ្នកត្រូវទឹក។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. ការប្រើប្រាស់កាមេរ៉ា ដើម្បីចំណាំអ្វីមួយ

អ្នកអាចធ្វើការថតចំណាំអ្វីមួយ ដោយពុំចាំសសេរ ដោយ​សារមាន​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ងាយ​ភ្លេច​ភ្លាំង។ ឧទាហរណ៍ ពេលដែលអ្នកចតឡាននៅជាន់ទី 1 ស្រាប់តែពេលដែលមកយកឡាន ស្រាប់តែ​ភ្លេច​ថាអ្នកទុកឡាននៅជាន់ណា ហើយនៅកន្លែងណា ដូចនេះបើសិនជាអ្នកបានថតរូបសម្គាល់មួយ អ្នក​នឹង​ឆាប់​នឹក​ឃើញវិញ និងងាយស្រួលក្នុងការរក។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. បង្កើនសំលេងស្មាតហ្វូនឲ្យកាន់តែលឺ

អ្នកអាចដាក់ស្មាតហ្វូនចូលក្នុងកែវដែលតូចល្មមអាចដាក់ស្មាតហ្វូនបាន មិនធំពេក ឬមិនតូចពេក រួចបើក​បទ​ចម្រៀងណាមួយក៏បាន វានឹងបំពងសំលេងកាន់តែលឺ។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. ប្រើប្រាស់កម្មវិធីដែលមានសារៈប្រយោជន៍

មានកម្មវិធីខ្លះដូចជា វាស់ម៉ែត្រ, ស្ទង់ផ្ទៃរាបស្មើ ឬជាត្រីវិស័យ ដូចនេះអ្នកអាចដោនឡូដកម្មវិធីទាំងនោះ មកប្រើប្រាស់នៅលើស្មាតហ្វូនបាន ដើម្បីធ្វើឲ្យស្មាតហ្វូនកាន់តែមានប្រយោជន៍នៅពេលប្រើប្រាស់។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  1. ប្រើប្រាស់ Flash ពន្លឺឲ្យកាន់តែមានប្រយោជន៍

បើសិនជាស្មាតហ្វូនអ្នក មាន Flash ពន្លឺ អ្នកអាចសាកវិធីនេះបាន នៅពេលដែលផ្ទះរបស់អ្នកដាច់ភ្លើង ឬអ្នកខ្ជិលបើកភ្លើង អ្នកអាចបើកពន្លឺ Flash ខាងក្រោយ រួចផ្គាប់មុខស្មាតហ្វូនចុះ បន្ទាប់ដាក់ដបទឹកសុទ្ធធំមួយដែលគ្មាននៅពី ពេលនោះ ពន្លឺបំភ្លឺចេញមកបានសព្វទិសក្នុងបន្ទប់អ្នក។

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

ចំនុចខាងលើនេះ ពិតជាមានការចំលែកមួយចំនួន តែចំនុចទាំងនេះពិតជាល្អ សំរាប់ការប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃរបស់អ្នកទាំងអស់គ្នា។ បើសិនជាអ្នកគិតថាចំនុចមួយណា ដែលល្អសំរាប់អ្នក អ្នកអាចធ្វើតាម​បាន ហើយបើមានចំនុចណាមួយដែលអ្នកមិនពេញចិត្ត អ្នកអាចមិនធ្វើតាមបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

9 ចំនុច​ដែល​កម្រ​មាន​អ្នក​ដឹង ពី​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ដំនើរការ Android និង iOS!

  • ដោយ: Hong
  • 2:49 PM, 14 March
  • ប្រភព: Phonearena
  • Tag: ចំណេះដឹងទូទៅ