បនល្បែងជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” បើកលេងយ៉ាងគគ្រឹកគគ្រេង មិនឃើញមានសមត្ថកិច្ចណាចុះបង្ក្រាប

រាជធានីភ្នំពេញ ៖ បនល្បែងស៊ីសង គ្រប់ប្រភេទមួយកន្លែង ជ្រកក្រោម ស្លាក “កាហ្វេណេត ២៤ ម៉ោង” ដែលមានទីតាំងស្ថិតនៅជាប់ក្លឹបកំសាន្ត កាហ្សា ជិត ច្រកទ្វារចេញចូលខាងកើតមន្ទីរពេទ្យ គន្ធបុប្ឆា តាមបណ្តោយផ្លូវលេខ៤៧ស្ថិត ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំង ថ្ងៃគ្មានឃើញ សមត្ថកិច្ចប៉ូលីស សមត្តកិច្ចប៉េអឹមនិងអាជ្ញាធរណា បង្ក្រាបសោះ ឡើយ ដែលគេសង្ស័យថា មេបនល្បែងធំៗដែលមានមន្ត្រីប៉េអឹមពាក់ផ្កាយលើ ស្មា ម្នាក់(សុំមិនបញ្ចេញឈ្មោះសិន) ជាអ្នកកាង បនល្បែងនោះមិនអោយ មាន ការបង្ក្រាប។ធ្វើអោយប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចកខណ្ឌដូនពេញ គិតថា ការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិភាពគឺមិនមានទទួលបានជោគជ័យទេ ក្នុងករណីសមត្ថកិច្ចប៉ូលីសនិងសមត្តកិច្ចប៉េអឹមមិនបានបង្ក្រាបល្បែងស៊ីសង ទាំងនោះ។

 សេចក្តីរាយការណ៏បានអោយដឹងថា បនល្បែងជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” បើកលេងយ៉ាងអាណាធិបតេយ្យនោះ គឺមានបើកលេងដូចជា ល្បែង ភ្នាល់បាល់ កត់កន្ទុយលេខ និងល្បែងភ្នាល់ តាមអនឡាញ ដែលបន្តផ្ទាល់ពី កាស៊ីណូជ្រៃធំ។ដែលមានមន្ត្រីប៉េអឹមពាក់ផ្កាយលើស្មាម្នាក់កាង ដោយមិនមាន សមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹមបង្ក្រាបសោះឡើយ ក៍ព្រោះតែ មេកាង បនល្បែងនោះ បានស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ នៅសង្កាត់ស្រះចក និងនៅសាលាខណ្ឌដូនពេញ នោះអស់ទៅហើយ។ បានជាមកដល់ពេល នេះគឺ មិនទាន់មាន សមត្ថកិច្ចណាចុះធ្វើការបង្ក្រាបនៅឡើយទេ ដែលគេសង្ស័យថា មេសមត្ថកិច្ចទាំងនោះបានលាបាតដៃទទួលប្រាក់ពីមេបនល្បែងនោះ ជាថ្នូរការ មិនបង្ក្រាប ។

ប្រជាពលរដ្ឋបានអំពាវនាវដល់លោក ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូច ជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញជួយមើលបនល្បែងស៊ីសងគ្រប់ប្រភេទ មួយកន្លែង ជ្រកក្រោមស្លាក “កាហ្វេណេត ២៤ ម៉ោង” ដែលមានទីតាំង ស្ថិត នៅជាប់ក្លឹបកំសាន្ត កាហ្សា ជិតច្រកទ្វារចេញចូលខាងកើតមន្ទីរពេទ្យ គន្ធបុប្ឆា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បើកលេង ទាំងយប់ទាំងថ្ងៃ ខាងលើនេះ ឡើងវិញផង ។ ព្រោះ បនល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជីប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូនបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងបង្កឲ្យមានអំពើ លួចឆក់ប្លន់ និងអំពើចោរកម្មផ្សេងៗ កើតមានឡើង បង្កផលលំបាកដល់សង្គម ដោយសារតែវក់នឹងល្បែងស៊ីសង៕

បនល្បែងជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” បើកលេងយ៉ាងគគ្រឹកគគ្រេង មិនឃើញមានសមត្ថកិច្ចណាចុះបង្ក្រាប